ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតរដ្ឋមន្រ្តីម៉ិកស៊ិកដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់
សហរដ្ឋអាមេរិកនឹងទម្លាក់ការចោទប្រកាន់ប្រឆាំងនឹងអតីតរដ្ឋមន្រ្តីម៉ិកស៊ិកដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់ ។
លោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda ដែលជារដ្ឋមន្រ្តីការពារជាតិម៉ិកស៊ិកពីឆ្នាំ ២០១២ ដល់ ២០១៨ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Los Angeles កាលពីខែមុន ។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា គាត់មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀនប្រភេទ H-2 ដែលមានអំពើហិង្សាដ៏កាចសាហាវ ។
ប៉ុន្តែកាលពីថ្ងៃអង្គារ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងស្វែងរកការចោទប្រកាន់ដើម្បីធ្វើការស៊ើបអង្កេតលើលោក Cienfuegos និងអាចត្រូវបានចោទប្រកាន់ក្រោមច្បាប់ម៉ិកស៊ិក ។

បុរសវ័យ ៧២ ឆ្នាំរូបនេះបានសារភាពថា ខ្លួនមិនមានកំហុសចំពោះការចោទប្រកាន់នេះនោះទេកាលពីខែមុន ខណៈគាត់នឹងត្រូវបង្ហាញខ្លួននៅតុលាការសហព័ន្ធអាមេរិកនៅទីក្រុងញូវយ៉កនៅថ្ងៃពុធនេះ ។
ទន្ទឹមនោះអគ្គមេធាវីអាមេរិកលោក William Barr និងឧត្តមសេនីយទូតម៉ិកស៊ិកលោក Alejandro Gertz Manero ក៏បានចេញសេចក្តីថ្លែងការណ៍រួមអំពីលោកឧត្តមសេនីយ៍ Cienfuegos កាលពីថ្ងៃអង្គារផងដែរ ។
រដ្ឋអាជ្ញាបានសរសេរនៅក្នុងឯកសាររបស់តុលាការថា “ការពិចារណាលើគោលនយោបាយការបរទេសដែលមានលក្ខណៈរសើប និងសំខាន់នាពេលនេះរបស់រដ្ឋាភិបាលគឺតាមរកការកាត់ទោសជនជាប់ចោទ ដូច្នេះទើបទាមទារឲ្យមានការទម្លាក់ចោលរឿងក្ដីនេះ” ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ Cienfuegos បានបម្រើការនៅក្រោមអតីតប្រធានាធិបតីលោក Enrique Peña Nieto ។ ក្នុងនាមជាសមាជិកជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធម៉ិកស៊ិក គាត់បានដើរតួយ៉ាងសំខាន់នៅក្នុងសង្គ្រាមរបស់ប្រទេសនេះលើគ្រឿងញៀនដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត


