ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចូលរួមបង្ហាញសព្វាវុធទំនើបៗក្នុងលំហាត់សមយុទ្ធ “ពស់វែកមាស” នៅថៃ
លំហាត់សមយុទ្ធយោធាទាំងលើគោក ជើងទឹក និងជើងអាកាសនៃសមយុទ្ធពស់វែកមាសឆ្នាំ ២០២៤ នៅប្រទេសថៃបានធ្វើឡើងនៅមូលដ្ឋានអនុវត្តហ្វឹកហាត់ទ័ពជើងទឹកលេខ ១៥ ក្នុងតំបន់ឆ្នេរ Hat Yao ស្រុក Sattahip ខេត្ត Chonburi ប្រទេសថៃ ខណៈអាមេរិក និងកូរ៉េខាងត្បូងក៏ចូលរួមផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការអនុវត្តសមយុទ្ធខាងលើដែលធ្វើឡើងកាលពីម៉ោង ១០ ព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ក្នុងនោះគេឃើញមានអាវុធយោធុបករណ៍ដូចជា នាវាចម្បាំងអាមេរិក Somerset, យន្តហោះចម្បាំង F-16 , នាវាចម្បាំង HTMS Surin និង Mannai និងយន្តហោះល្បាត T-337 ឬ Cessa O-2 របស់ថៃ ព្រមទាំងនាវាចម្បាំង ROKS No Jeok Bong (LSTII-689) និងយាន KAVV ដែលអាចបើកបានទាំងលើគោក និងលើផ្ទៃទឹករបស់កូរ៉េ។
ក្នុងអំឡុងពេលប្រតិបត្តិការសមយុទ្ធនោះ គេឃើញមានលំហាត់ទាំងជើងគោក ជើងទឹក និងអាកាស ដោយមាននាវាចម្បាំង និងយន្តហោះចម្បាំង សមវាយឆ្មក់មួយប្រាវៗលើតំបន់ឆ្នេរ ខណៈពេលដែលក្រុមជំនួយក៏អនុវត្តការគាំទ្រការវាយប្រហារនោះ រហូតគ្រប់គ្រងតំបន់ឆ្នេរបានទាំងស្រុង ។

ប្រតិបត្តិការខាងលើនេះមានការចូលរួមដោយ លោកឧត្តមនាវីឯក Adung Phaniam មេបញ្ជាការកងទ័ពជើងទឹកថៃ អនុឧត្តមនាវីឯក Christopher D. Stone មេបញ្ជាការក្រុមទ័ពក្រៅប្រទេសទី៧ នៃកងយុទ្ធពលទី៧៦ និងមេបញ្ជាការទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏ដូចជា អនុឧត្តមនាវីឯក Cho Choong Ho មេបញ្ជាការកងនាវាតូចទី៥ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ។
គួររំឭកថា សមយុទ្ធពស់វែកមាសឆ្នាំ ២០២៤ នៅប្រទេសថៃ ជាសកម្មភាពលំហាត់សមយុទ្ធយោធាធំមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការចូលរួមពីមន្រ្តីយោធាចំនួន ៣០ ប្រទេស ក្នុងឋានៈអ្នកចូលរួម និងអង្កេតការណ៍ ហើយសមយុទ្ធធ្វើឡើងពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី៨ ខែមីនា ២០២៤ នេះ ៕






ដោយ៖ មាន រតនា
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


