ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ដឹកដៃកូនស្រី ទៅមើលសមយុទ្ធ ផ្គើនអាមេរិក
កាសែត Rodong Sinmun បានចុះផ្សាយកាលពីថ្ងៃសៅរ៍ទី១៦ខែមីនាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកដៃកូនស្រី ទៅពិនិត្យមើលសមយុទ្ធឆ័ត្រយោង ហើយនេះគឺជាលើកទីបួនហើយ ក្នុងរយៈពេលពីរសប្តាហ៍ ដែលលោកគីម ចុះទៅពិនិត្យសមយុទ្ធយោធាដោយផ្ទាល់ ក្នុងអ្វីត្រូវគេអះអាងថា ជាទង្វើផ្គើនអាមេរិក និងកូរ៉េខាងត្បូង។

រូបថតមួយសន្លឹកបានបង្ហាញ កូនស្រីរបស់លោក គីម ឆ្លុះកែវយឹតមើលសមយុទ្ធ ដែលមានការចូលរួមពីទាហានលោតពីលើយន្តហោះដឹកជញ្ជូន ចុះលើទីតាំងរបស់សត្រូវ។
ក្នុងអំឡុងពេលចុះពិនិត្យសមយុទ្ធនោះដែរ លោក គីម ក៏បានសរសើរយោធាកូរ៉េខាងជើង ដែលហ៊ានប្តូរជីវិត ដើម្បីសុភមង្គលរបស់ប្រជាជន។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ក៏រាយការណ៍ដែរថា វត្តមានលោក គីម និងកូនស្រី នាពេលនេះ ហាក់មានបំណងចង់បញ្ចុះបញ្ចូលប្រជាជន ឲ្យទទួលស្គាល់កូនស្រីថាជាអ្នកស្នងតំណែងរបស់គាត់។
មុននេះ នៅក្នុងសមយុទ្ធកងរថក្រោះកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា លោក គីម ថែមទាំងចូលបើករថក្រោះដោយផ្ទាល់យ៉ាងកម្រ ហើយអះអាងថា នេះគឺជារថក្រោះដែលទំនើបជាងគេបំផុតលើពិភពលោកទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ លោក គីម មិនបានបញ្ជាក់ច្បាស់ៗថាតើ រថក្រោះនេះ មានសមត្ថភាពខ្លាំងកម្រិតណានោះទេ។
សមយុទ្ធរបស់កូរ៉េខាងជើងនេះ កើតឡើងចំពេលសត្រូវគឺកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ទើបបញ្ចប់យោធាប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាង ចាត់ទុកថាជាការហាត់សមដើម្បីឈ្លានពាន។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានឡើងកម្តៅខ្លាំងកាលពីឆ្នាំមុន ចំពេលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលមិនដកដៃ។ តាមពិតទៅ សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពឡើយ ដូចនេះមានន័យថា បើតាមបច្ចេកទេស កូរ៉េទាំង ២ នៅតែស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយគ្នាដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្រឃើញ! លោក គីម ចូលបើករថក្រោះដែលខ្លួនអួតថា ទំនើបបំផុតលើលោក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


