ព័ត៌មានអន្ដរជាតិ
៣ប្រទេស បញ្ជូនកម្លាំងយោធា ទៅបង្ហាញសាច់ដុំនៅសមុទ្រអារ៉ាប់ ចំពេលស្ថានការណ៍តឹងតែង
ស្របពេលដែលស្ថានការណ៍ក្នុងតំបន់កំពុងតានតឹង នាវានៃកងទ័ពជើងទឹករុស្ស៊ី ចិន និងអ៊ីរ៉ង់បានរួមគ្នាធ្វើសមយុទ្ធបង្ហាញសាច់ដុំយោធានៅសមុទ្រអារ៉ាប់ ដោយចាប់ផ្តើមចេញពីកំពង់ផែ Chah Bahar ក្នុងឈូងសមុទ្រអូម៉ង់។ នេះបើតាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទទី១១ខែមីនា។

សមយុទ្ធសង្រ្គាមដែលគេឲ្យឈ្មោះថា “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” បានចាប់ដំណើរការនៅចន្លោះថ្ងៃទី១២ដល់ថ្ងៃទី១៥ខែមីនា ហើយមានការចូលរួមពីសំណាក់នាវានិងយន្តហោះមកពីប្រទេសទាំងបី ខណៈបេសកជនមកពីកងយោធានៃប្រទេសអាស៊ែបៃហ្សង់ ឥណ្ឌា កាហ្សាក់ស្ថាន អូម៉ង់ ប៉ាគីស្ថាន និងអាហ្រ្វិកខាងត្បូង គឺចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា “សមយុទ្ធ នេះធ្វើឡើងនៅក្នុងដែនទឹកនៃសមុទ្រអារ៉ាប់ ជាពិសេសឈូងសមុទ្រអូម៉ង់តែម្តង ហើយគោលបំណងសំខាន់គឺធានាសុវត្ថិភាពនៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ”។

សម្រាប់ការចូលរួមសមយុទ្ធនេះ រុស្ស៊ីបានបញ្ជូននាវាពីរគ្រឿងនៃកងនាវាប៉ាស៊ីហ្វិករបស់ខ្លួន គឺនាវានាំផ្លូវមីស៊ីលថ្នាក់ Slava ឈ្មោះ Varyag និងនាវាចម្បាំងថ្នាក់ Udaloy ឈ្មោះ Marshal Shaposhnikov។
ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីក្រសួងការពារជាតិចិន, កងនាវាចរនៃកងទ័ពរំដោះប្រជាជន (PLAN) បានបញ្ជូននាវាពិឃាដ Urumqi, នាវាចម្បាំងនាំផ្លូវមីស៊ីល Linyi និងនាវាផ្គត់ផ្គង់ Dongpinghu ខណៈកងទ័ពជើងទឹកអ៊ីរ៉ង់ បានបញ្ជូនឧទ្ធម្ភាគចក្រ និងនាវារាប់សិបគ្រឿង។

សូមបញ្ជាក់ថា សមយុទ្ធ “ខ្សែក្រវ៉ាត់សុវត្ថិភាពដែនសមុទ្រ” បានចាប់ផ្តើមនៅឆ្នាំ២០១៩ ក្នុងនាមជាការបង្ហាញកម្លាំងយោធារួមគ្នារវាងទីក្រុងមូស្គូ ប៉េកាំង និងតេហេរ៉ង់។ ប្រទេសចិន បានខកខានការធ្វើសមយុទ្ធនេះម្តងក្នុងឆ្នាំ២០២១ ប៉ុន្តែក្រោយមកក៏បានចូលរួមវិញ មិនដែលខានឡើយដល់បច្ចុប្បន្ន។
ក្នុងអំឡុងពេលសមយុទ្ធឆ្នាំ២០២៣ កងទ័ពជើងទឹកទាំងបី បានអនុវត្តប្រតិបត្តិការបើកទូករួមគ្នា បាញ់កាំភ្លើងធំទាំងថ្ងៃទាំងយប់ និងហ្វឹកហាត់បេសកកម្មរំដោះចំណាប់ខ្មាំងចេញពីកប៉ាល់ដែលចាប់ដោយចោរសមុទ្រ និងជួយកប៉ាល់ដែលជួបបញ្ហា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន រុស្ស៊ី អ៊ីរ៉ង់ ប្រកាសធ្វើសមយុទ្ធរួមគ្នា បង្ហាញសាច់ដុំ ចំពេលស្ថានការណ៍តំបន់ កាន់តែតានតឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


