សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបទីតាំងផលិតគ្រឿងញៀនទ្រង់ទ្រាយធំ រកឃើញសារធាតុញៀនជាច្រើនគីឡូ ខណៈមេក្លោងកំពុងគេចខ្លួន
កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការរសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រកឃើញសារធាតុផ្សំ និងគ្រឿងញៀនជាច្រើនគីឡូ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២២នាក់ ខណៈមេក្លោងកំពុងគេចខ្លួន។

តាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចសណ្ឋាគារ ស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២២នាក់ (ស្រី៣) ជនជាតិចិន ចំនួន១៨នាក់ , ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) និងជនជាតិខ្មែរ ចំនួន៣នាក់ (ស្រី១នាក់)។

ប្រតិបត្តិការដដែល កម្លាំងបានចាប់យកវត្ថុតាងរួមាន៖
១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម
២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម
៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម
៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូទម្ងន់សុទ្ធ ៤៩៤ ក្រាម
៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម
៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម
៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម
៨- សារធាតុគីមីផ្សំ ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។
២/ រថយន្តចំនួន ០៦ គ្រឿង
៣/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)
៤/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប)
៥/ ម៉ូតូចំនួន ០៤ គ្រឿង
៦/ ទូរស័ព្ទចំនួន ៣៣ គ្រឿង
៧/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)
៨/ បណ្ណការងារចំនួន ១៤ បណ្ណ(ចិន)
៩/ បណ្ណបើកបរចំនួន ០៣ បណ្ណ
១០/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់
១១/ ជញ្ជីង ចំនួន ៣៨ គ្រឿង
១២/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។

តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការស្រាវជ្រាវរបស់ជំនាញ បច្ចុប្បន្នឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំ កំពុងរត់គេចខ្លួន។ ជនសង្ស័យទាំង២២នាក់ដែលឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


