Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ប្រាប់​​ថា​​ ប្រទេស​​ក្រី​ក្រ​​ច្រើន​​​កំពុង​​អស់​​វ៉ាក់​សាំង​បង្ការកូវីដ

បានផុស

នៅ

ប្រទេស​ក្រី​ក្រ​ជា​ច្រើនដែល​ទទួល​​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​តាម​រយៈ​កម្មវិធី​សកល Covax ​​មិន​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់​ដើម្បី​បន្ត​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​ទៀត​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ​សុខភាព​ពិភព​លោក។

ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO)​ លោកបណ្ឌិត​ Bruce​ Aylward បាន​និយាយ​ថា កម្មវិធី Covax បាន​ចែក​ចាយ​វ៉ាក់សាំង​ចំនួន​៩០​លាន​ដូស​ដល់​ប្រទេស​ចំនួន​១៣១ទូទាំង​ពិភព​លោក​។ ប៉ុន្តែ​ចំនួន​ទាំង​នេះ​តិចណាស់​​ដែល​មិន​គ្រប់​គ្រាន់​សម្រាប់​ចាក់​ដល់​ប្រជា​ជនច្រើន​នៅ​តាម​បណ្តា​ប្រទេស​ខ្វះ​ខាត​ទាំង​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កង្វះ​វ៉ាក់សាំង​បាន​កើន​មាន​ឡើង​ស្រប​ពេល​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​បាន​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​​កូវីដ-១៩​លើក​​ទី​៣​យ៉ាង​ខ្លាំង។

កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក Cyril Ramaphosa បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​រក្សា​ទុក​វ៉ាក់សាំងរបស់​បណ្តា​ប្រទេស​អ្នក​មាន​ ខណៈ​រដ្ឋាភិបាល​របស់​លោក​កំពុង​​រឹត​ត្បិត​ទប់​ស្កាត់​ការ​រាល​ដាល​ឆ្លង។

លោក Ramaphosa បាន​ឲ្យ​ដឹង​ថា គិត​ជា​កម្រិត​ទ្វីប វ៉ាក់សាំង​​តែ​៤០​លានដូស​ប៉ុណ្ណោះ​បាន​ចាក់​ដល់​ប្រជា​ជន​នៅ​អាហ្វ្រិក​ដែល​​តិច​ជាង​២%​នៃ​ប្រជា​ជន​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោក​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​​លោក​កំពុង​ធ្វើ​ការជា​មួយ​គម្រោង Covax ដើម្បី​បង្កើត​​មណ្ឌល​ប្រចាំ​តំបន់​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​នៅ​អាហ្វ្រិក​ខាង​ត្បូង។

គម្រោង Covax ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុនដោយ WHO ​ដើម្បី​ធានាការ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​​​គ្រប់​​គ្រាន់​ដល់​​ប្រទេស​ក្រី​ក្រ​ទូទាំង​ពិភព​លោ​ក​ដែល​​ប្រទេស​អ្នក​មាន​ឧបត្ថម្ភ​។ គោល​ដៅ​របស់​គម្រោង​នេះ​គឺ​​ចែក​វ៉ាក់សាំង​ឲ្យ​បាន​២​ប៊ីលាន​ដូស​នៅ​បំណាច់​ឆ្នាំ​២០២១។

ភាគ​ច្រើន​នៃ​ការ​បរិច្ចាគ​វ៉ាក់សាំង​ទៅ​ប្រទេស​ខ្វះ​ខាត​​គឺ​ Covax សង្ឃឹម​​ចែក​ចាយ​ឲ្យ​បាន​គ្រប់​គ្រាន់​ដែល​ហោច​ណាស់​បាន​២០​%​នៃ​ប្រជា​ជន​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ចែកចាយ​វ៉ាក់សាំង​ទាំង​នោះ​ត្រូវ​បាន​រាំង​ស្ទះ​ដោយសារ​ការ​ពន្យារ​​ពេលនៃ​ការ​​ផលិត និង​ការ​ផ្គត់​ផ្គង់​ដែល​នាំ​ឲ្យ​មាន​ការ​ខ្វះ​ខាត។

ប្រទេស អ៊ូហ្គង់ដា ហ្ស៊ីមបាវេ បង់ក្លាដែស និង ទ្រីនីដាដនិងថូ​បាបា ​គឺ​គ្រាន់​តែ​ជា​ប្រទេស​ខ្លះ​ដែល​បាន​រាយការណ៍​អំពីការ​អស់​វ៉ាក់​សាំង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម