Connect with us

ព័ត៌មានអន្ដរជាតិ

មេរោគផ្សិតបៃតងនៅក្នុងខ្លួនអ្នកជំងឺកូវីដ អាចបង្កើនហានិភ័យស្លាប់កាន់តែខ្លាំង

បានផុស

នៅ

អ្នកឯកទេសបាននិយាយថា​ មេរោគផ្សិតបៃតង ដែលត្រូវបានគេរកឃើញនៅក្នុងខ្លួនអ្នកជំងឺកូវីដកាន់តែច្រើនឡើងៗ អាចបង្កើនហានិភ័យនៃការស្លាប់ ចំពោះអ្នកជំងឺកូវីដធ្ងន់ធ្ងរមួយចំនួន។

ករណីដំបូងនៃជំងឺមេរោគផ្សិតបៃតងឬ Aspergillosis ត្រូវបានកត់ត្រានៅក្នុងប្រទេសឥណ្ឌា កាលពីសប្តាហ៍មុនលើបុរសម្នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩។

បន្ទាប់ពីប្រយុទ្ធប្រឆាំងជាមួយមេរោគនេះនៅក្នុងមន្ទីរពេទ្យ បុរសអាយុ៣៤ឆ្នាំ បានចាប់ផ្តើមហូរឈាមច្រមុះនិងក្តៅខ្លួនខ្លាំង ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺទី២។

Aspergillosis គឺជាការឆ្លងមេរោគផ្សិត ដែលបណ្តាលមកពីផ្សិត Aspergillus។

មនុស្សភាគច្រើនអាចស្រូបយកលំអងផ្សិត Aspergillus ដោយមិនដឹងខ្លួន ប៉ុន្តែវាអាចបណ្តាលឲ្យមានបញ្ហាសុខភាពដូចជា ប្រតិកម្មអាឡ័កស៊ី ការឆ្លងមេរោគសួតនិងការបង្ករោគនៅក្នុងសរីរាង្គដទៃទៀត។

អ្នកវិទ្យាសាស្ត្រនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Woon Chong of Albany (WCAMC) ក្នុងរដ្ឋ ញូវយ៉ក បានរកឃើញថា ស្ថានភាពនេះ បានកើតឡើងលើអ្នកជំងឺ ១៣,៥ភាគរយ ដែលព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយជំងឺកូវីដ-១៩។

ពួកគេបានពិនិត្យលើការសិក្សាចំនួន១៩មកពីទូទាំងពិភពលោក ហើយបានរកឃើញអ្នកជំងឺកូវីដចំនួន ១,២២១នាក់ ដែលមានបញ្ហារលាកសួតរ៉ាំរ៉ៃ (CAPA) ជាប់ទាក់ទងនឹងមេរោគផ្សិតបៃតង។

អ្នកវិទ្យាសាស្ត្រ ដែលសិក្សាអំពីស្ថានភាពនៅវិទ្យាស្ថានអប់រំនិងស្រាវជ្រាវវេជ្ជសាស្ត្រក្នុងប្រទេសឥណ្ឌា ក៏បានរកឃើញផងដែរថា ហានិភ័យនៃការស្លាប់ពីមេរោគផ្សិតបៃតង គឺខ្ពស់ជាង ២.៨ដង បើប្រៀបធៀបទៅនឹងអ្នកជំងឺកូវីដដែលមានអាការធ្ងន់ធ្ងរដទៃទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ រដ្ឋ Gujarat របស់ឥណ្ឌា ព្រមាន បិទក្រុមហ៊ុនណា ដែលមានបុគ្គលិក មិនចាក់វ៉ាក់សាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម