ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! អាមេរិក អនុញ្ញាតឲ្យប្រើថ្នាំរលាកសន្លាក់រ៉ាំរ៉ៃ Actemra ព្យាបាលអ្នកជំងឺកូវីដនៅមន្ទីរពេទ្យ
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតឲ្យប្រើថ្នាំប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ Actemra សម្រាប់ប្រើប្រាស់ជាបន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ។

FDA អាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា ថ្នាំដែលត្រូវបានគេស្គាល់ថា Tocilizumab អាចត្រូវបានផ្តល់ឲ្យអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលកំពុងរលាកក្រពេញស្តេរ៉ូអ៊ីត ហើយត្រូវការអុកស៊ីសែន ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម ឬម៉ាស៊ីនជំនួយចលនាបេះដូង និងសួត ECMO ។
FDA បាននិយាយថា លទ្ធផលពីការសាកល្បងព្យាបាលចំនួន ៤ បានបង្ហាញថា ថ្នាំ Actemra អាចបន្ថយហានិភ័យនៃការស្លាប់ និងកាត់បន្ថយរយៈពេលនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ បើប្រៀបធៀបនឹងករណីដែលមិនបានប្រើថ្នាំនេះ សម្រាប់ការព្យាបាល ។

គួរបញ្ជាក់ថា ថ្នាំ Actemra ត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុន ដោយក្រុមសាស្រ្តាចារ្យសាកលវិទ្យាល័យ Kishimoto Tadamitsu និងក្រុមហ៊ុនឱសថ Chugai ។
វាគឺជាថ្នាំព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ដែលត្រូវបានបង្កើតឡើង ដើម្បីលុបបំបាត់ការរលាកដែលបណ្តាលមកពី ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំហួសប្រមាណ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


