ព័ត៌មានអន្ដរជាតិ
វៀតណាមរកឃើញវិធីកាត់បន្ថយដំណើរការសំយោគថ្នាំកម្ចាត់កូវីដ
បណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST) បានរកឃើញវិធីសាស្ត្រដើម្បីកាត់បន្ថយដំណើរការសំយោគរបស់ឱសថប្រឆាំងជំងឺកូវីដ-១៩ដែលនឹងជួយកាត់បន្ថយដល់ការចំណាយ។
វិទ្យាស្ថានគីមីវិទ្យាស្ថិតក្រោមអភិបាលកិច្ចរបស់ VAST ថ្មីៗនេះបានប្រកាសថា វិធីសាស្ត្រនោះនឹងជួយកាត់បន្ថយដំណើរការសំយោគរបស់ Favipiravil ដែលជាថ្នាំប្រឆាំងកូវីដពីប្រតិកម្មកម្រិតប្រាំពីរ-ប្រាំបីមកនៅសល់ត្រឹមតែ៣ប៉ុណ្ណោះ។

អ្នកស្រាវជ្រាវឲ្យដឹងថា វាមានន័យថា តម្លៃផលិតនឹងកាន់តែថោក ហើយវាកាន់តែសមស្របសម្រាប់សមត្ថភាពផលិតរបស់វៀតណាម។
យន្តការរបស់ថ្នាំ Favipiravil ស្រដៀងទៅនឹងថ្នាំប្រឆាំងកូវីដ Remdesivir ដែរ។ ថ្នាំ Remdesivir ត្រូវបានប្រើដើម្បីប្រឆាំងវីរុសកូរ៉ូណានៅក្នុងបណ្តាប្រទេសជាក់លាក់មួយចំនួនដូចជា ចិន ជប៉ុន និងរុស្ស៊ី។ ថ្នាំនេះក៏ត្រូវបានអនុញ្ញាតឲ្យប្រើក្នុងការព្យាបាលជំងឺកូវីដនៅជប៉ុន ឥណ្ឌា និងរុស្ស៊ី ស្ថិតក្រោមបទបញ្ញត្តិបន្ទាន់។ ឥឡូវនេះ វាក៏ស្ថិតក្នុងដំណាក់កាលទី៣នៃការសាកល្បងលើមនុស្សសម្រាប់ការព្យាបាលជំងឺកូវីដ-១៩នៅក្នុងប្រទេសជាក់លាក់មួយចំនួនទៀត។
អ្នកស្រាវជ្រាវនិយាយថា ការស្រាវជ្រាវដើម្បីកាត់បន្ថយដំណើរការសំយោគបានចាប់ផ្តើមកាលពីខែសីហា ឆ្នាំមុនដើម្បីដាក់កម្រិតចំពោះការពឹងផ្អែករបស់វៀតណាមលើការនាំចូលថ្នាំពីក្រៅប្រទេស។
លោក Nguyen Van Tuyen ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា ៖«ក្រុមការងារនឹងបន្តធ្វើឲ្យប្រសើរឡើង និងធ្វើឲ្យដំណើរការសំយោគកាន់តែមានស្ថេរភាព ខណៈកំពុងបង្កើន។ យើងសង្ឃឹមទទួលបានប៉ាតង់»។

ប្រទេសវៀតណាមបានប្រឈមនឹងរលកកូវីដ-១៩លើកទី៤កាលពីថ្ងៃទី២៧ ខែមេសា និងចាប់តាំងពីពេលនោះមក ករណីឆ្លង១២៧៨៨នាក់ត្រូវបានរកឃើញនៅក្នុងខេត្ត និងទីក្រុង៤៨ទូទាំងប្រទេស។
ខេត្ត Bac Giang នៅតែឈានមុខគេពីចំនួនឆ្លងដែលរហូតដល់ពេលនេះមាន៥៦៦៧នាក់ និងបន្ទាប់មកទីក្រុងហូជីមិញមាន៣៤៩៤នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


