ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា រស់នៅក្នុងខ្យល់ ឆ្លងលឿន និងខ្លាំងបំផុតត្រឹម ៥ ទៅ ១០ វិនាទីប៉ុណ្ណោះ
មន្ត្រីសុខាភិបាលអូស្រ្តាលីបានចេញការព្រមានមួយថា វីរុសកូវីដ ១៩ បំប្លែងខ្លួន “Delta” ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា អាចឆ្លងលឿន និងខ្លាំងបំផុតប្រើពេលត្រឹមតែ ៥ ទៅ ១០ វិនាទីប៉ុណ្ណោះ ។

លោកស្រីវេជ្ជបណ្ឌិត Kerry Chant ប្រធានផ្នែកសុខាភិបាលនៃរដ្ឋ New South Wales បានចង្អុលបង្ហាញថា ករណីនេះកើតឡើងនៅឯផ្សារទំនើប Westfield Bondi Junction នៅជាយក្រុងស៊ីដនី បន្ទាប់ពីមនុស្ស ២ នាក់ដើរកាត់គ្នា និងក្បែរគ្នារយៈពេលពីរបីវិនាទី ពេលកំពុងដើរទិញឥវ៉ាន់ ។
ចំណែកលោកស្រី Lara Herrero អ្នកឯកទេសខាងរោគល្អិតនៃសាកលវិទ្យាល័យ Griffith បាននិយាយថា វីរុសនេះអាចស្ថិតនៅក្នុងខ្យល់បានយូរល្មម ហើយនៅពេលមនុស្សដកដង្ហើមចូល វានឹងឆ្លងតែម្ដង ។ ផ្អែកលើព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះ បានចង្អុលបង្ហាញថា វីរុសបំប្លែងខ្លួនឥណ្ឌា ហាក់ដូចជាប្រភេទវីរុសដែលសាហាវ និងរាតត្បាតខ្លាំងបំផុត ។

លោកស្រីបាននិយាយថា “អ្នកចាំទេ នៅពេលរោគរាតត្បាតកូវីដ ១៩ ចាប់ផ្តើម ខ្ញុំបាននិយាយអំពីទំនាក់ទំនងជិតស្និទ្ធរយៈពេល ១៥ នាទី គឺជាក្តីបារម្ភ ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាចំណាយពេលត្រឹមតែ ៥ ទៅ ១០ វិនាទីប៉ុណ្ណោះ ។ នេះជាការព្រួយបារម្ភ ហើយឥឡូវនេះហានិភ័យ គឺខ្ពស់ជាងឆ្នាំមុនទៅទៀត” ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Mike Ryan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា វីរុសបំប្លែងខ្លួននេះ អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លងចូលកោសិកា ហើយយើងកំពុងត្រូវការការសិក្សាបន្ថែមទៀត ដើម្បីកំណត់ចំនួនករណីឆ្លងវីរុសនេះ ។

កាលពីពេលថ្មីៗនេះលោក Tedros Adhanom Ghebreyesus ប្រធាន WHO បានចេញការព្រមានក្នុងទិសដៅតែមួយថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺជាប្រភេទវីរុសបំប្លែងខ្លួនងាយឆ្លងបំផុត ។
លោកបញ្ជាក់ថា ឥឡូវនេះវាបានរីករាលដាលនៅក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ៩៦ ជាពិសេសនៅក្នុងប្រទេសក្រីក្រដែលខ្វះខាតវ៉ាក់សាំង ហើយវានឹងរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Newsdirectory3
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


