Connect with us

ព័ត៌មានអន្ដរជាតិ

ស្រឡះធេងរូប១០​សន្លឹកបង្ហាញក្រុងហូជីមិញ​ថ្ងៃទី​១​បំរាម​បិទខ្ទប់

បានផុស

នៅ

ទី​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ត្រូវ​បាន​ដាក់​បំរាម​រយៈ​ពេល​១៥​ថ្ងៃ​ពោល​គឺ​ចាប់​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៩​ ខែ​កក្កដា ដើម្បីទប់​ស្កាត់​ការ​រីក​រាល​ដាល​ឆ្លង​កូវីដ-១៩។

default
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​បំរាម​ត្រូវ​បាន​ដាក់​ភ្លាម ទិដ្ឋភាព​នៅ​ក្នុង​ទី​ក្រុង​បង្ហាញ​ឲ្យ​ពី​ស្ថានភាព​ស្រឡះ​ធេង ស្ងប់​ស្ងាត់ និង​គ្មាន​ចរាចរណ៍​ឡើយ។ ភាគ​ច្រើន​បំផុត​ហាង និង​កន្លែង​លក់​អាហារ ឬ​ទំនិញ​នានាត្រូវ​បាន​បិទ។ មាន​តែ​បុគ្គលិក​សេវាកម្ម​សាធារណៈ​ជាក់​លាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត។

ទី​ក្រុង​ធំបំផុត​របស់​វៀតណាម​ដែល​មាន​ប្រជា​ជន​១៣​លាន​នាក់ ប្រជាជន​តម្រូវ​ឲ្យ​ស្ថិត​នៅ​ផ្ទះ និង​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ក្នុង​លក្ខខណ្ឌ​ចាំ​បាច់​ដូច​ជា​ទិញ​ស្បៀង​អាហារ ឬ​ឱសថ​ប៉ុណ្ណោះ។ ជា​មួយ​នេះ រោង​ចក្រ និង​អាជីវកម្ម​ខ្លះ​ត្រូវ​បាន​អនុញ្ញាត​ដំណើរ​ការ​តាម​ការ​ចាំ​បាច់។

សម្រាប់​ការ​ដាក់​បំរាម​បិទ​ទី​ក្រុង​នេះ អាជ្ញាធរ​បាន​ត្រៀម​ស្បៀង​អាហារ​ចំនួន​ ១២០ ០០០​តោន និង​មាន​សមត្ថភាព​ព្យបាលអ្នក​ជំងឺ​កូវីដ-១៩​ដល់​ទៅ​២០ ០០០​នាក់​ក្នុង​ពេល​តែ​មួយ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​សេចក្តី​ប្រកាស​ត្រូវ​បាន​ធ្វើ​ឡើង ប្រជា​ជន​ក្នុង​ក្រុងក៏បាន​ជ្រួល​ជ្រើម​ដែរ​ដោយ​ព្យាយាម​ទិញ​ស្បៀង​អាហារ​ទុក​ដែរ។

ទី​ក្រុង​ហូជីមិញ​បាន​ក្លាយ​ជា​តំបន់​ឆ្លង​កូវីដ-១៩​អាក្រក់​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម។  គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ម្សិល​មិញ ហូជីមិញ​មាន​ករណី​ឆ្លង​ជាង​៩៤០០​នាក់ ហើយ​អាជ្ញាធរ​បាន​ព្រមាន​ពី​ករណី​ឆ្លង​នឹង​កើន​ឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​ថ្ងៃខាង​មុខ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម