ព័ត៌មានអន្ដរជាតិ
ភរិយារបស់មេដឹកនាំ ហៃទី បញ្ជាក់ពីស្ថានភាពខ្លួន ក្រោយរងរបួសធ្ងន់ធ្ងរក្នុងការបាញ់ប្រហារជាមួយប្ដី
ភរិយារបស់លោក Jovenel Moise មេដឹកនាំហៃទីដែលត្រូវបានគេបាញ់សម្លាប់ គឺលោកស្រី Martine Moise ដែលក៏រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរនៅក្នុងការវាយប្រហារនោះ និងត្រូវបានគេអះអាងថាបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ លើកដំបូងរបស់លោកស្រី ចាប់តាំងពីមានការវាយប្រហារនោះ ។

លោកស្រី Martine Moise បាននិយាយនៅក្នុងសារជាសំឡេងមួយ ទាំងខ្លួននៅលើគ្រែពេទ្យ ដែលត្រូវបានបង្ហោះលើគណនី Twitter របស់លោកស្រីថា “ខ្ញុំនៅរស់ទេ ប៉ុន្តែខ្ញុំបានបាត់បង់ប្ដីរបស់ខ្ញុំឈ្មោះ Jovenel” ។
នៅក្នុងសុន្ទរកថាជាសំឡេងនោះលោកស្រី Martine Moise បាននិយាយថា “ក្នុងមួយប៉ព្រិចភ្នែក ទាហានស៊ីឈ្នួលចូលផ្ទះខ្ញុំ ហើយបានបើកការបាញ់ប្រហារដាក់ប្តីខ្ញុំ ដោយមិនបានផ្តល់ឱកាសឲ្យគាត់និយាយមួយម៉ាត់ឡើយ” ។

លោកស្រីបាននិយាយថា “ខ្ញុំកំពុងយំ វាជារឿងពិត ប៉ុន្តែយើងមិនអាចអនុញ្ញាតឲ្យប្រទេស ធ្លាក់ចូលផ្លូវបែបនេះបានទេ ។ យើងមិនអាចឲ្យឈាមរបស់គាត់ ហូរចោលដោយឥតប្រយោជន៍ឡើយ ។ ខ្ញុំនឹងមិនបោះបង់ចោលអ្នកឡើយ” ។
គួររំឭកថា លោកស្រី Martine Moise ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហៃទី បន្ទាប់ពីការវាយប្រហារនៅព្រឹកព្រលឹមនៃថ្ងៃពុធ មុនពេលជម្លៀសទៅទីក្រុង Miami ដើម្បីទទួលការព្យាបាល ។

យោងតាមអាជ្ញាធរហៃទីបានឲ្យដឹងថា មនុស្ស ២៨ នាក់ក្នុងនោះជនជាតិកូឡុំប៊ី ២៦ នាក់ និងជនជាតិអាមេរិក-ហៃទី ២ នាក់បានបើកការបាញ់ប្រហារទៅលើប្តីប្រពន្ធមួយគូនេះ នៅក្នុងផ្ទះរបស់ពួកគេ ។ រហូតមកដល់ពេលនេះ មនុស្ស ១៧ នាក់ត្រូវបានចាប់ខ្លួន ហើយយ៉ាងហោចណាស់ ៣ នាក់ត្រូវបានសម្លាប់ ។
ក្រោយការធ្វើឃាតលើលោក Jovenel Moise បានធ្វើឲ្យប្រទេសហៃទីស្ថិតក្នុងភាពវឹកវរ និងភាពមិនប្រាកដប្រជាអំពីអនាគតនយោបាយ ហើយសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យប្រទេសការ៉ាអ៊ីបដ៏ក្រីក្រមួយនេះ ត្រូវបន្តដំណើរការបោះឆ្នោតប្រធានាធិបតី និងសភាដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ចាប់បានជនសង្ស័យធ្វើឃាតប្រធានាធិបតី ហៃទី នៅក្នុងស្ថានទូតកោះ តៃវ៉ាន់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


