ព័ត៌មានអន្ដរជាតិ
ស្ត្រីបែលហ្ស៊ិកអាយុ៩០ឆ្នាំស្លាប់យ៉ាងលឿន ក្រោយឆ្លងកូវីដពីរប្រភេទក្នុងពេលតែមួយ
លោកយាយជនជាតិបែលហ្ស៊ិកម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្វើតេស្តកូវីដ-១៩រកឃើញវីរុសបំប្លែងខ្លួនពីរប្រភេទផ្សេងគ្នាក្នុងពេលតែមួយ។ នេះជាការឲ្យដឹងពីអ្នកស្រាវជ្រាវ និងបញ្ជាល់ថា ជនរងគ្រោះវ័យចំណាស់នេះប្រហែលជាឆ្លងពីមនុស្ស២នាក់ផ្សេងគ្នា។
ករណីនេះត្រូវបានរាយការណ៍ដោយអ្នកវិទ្យាសាស្ត្របែលហ្ស៊ិកនៅសភាអឺរ៉ុបផ្នែកមីក្រូជីវសាស្រ្តគ្លីនិក និងជំងឺឆ្លងដែលត្រូវបានបង្កើតឡើងតាមអនឡាញក្នុងឆ្នាំនេះ។
លោកយាយអាយុ៩០ឆ្នាំបានចូលមន្ទីរពេទ្យមួយក្នុងទីក្រុង Aalst ប្រទេសបែលហ្ស៊ិកកាលពីដើមខែមីនា បន្ទាប់ពីដួលសន្លប់ជាច្រើនលើក។ នៅថ្ងៃចូលមន្ទីរពេទ្យ លោកយាយក៏ត្រូវបានធ្វើតេស្តរកកូវីដ-១៩។ លោករស់នៅតែម្នាក់ឯងដោយទទួលមើលថែពីក្រុមគ្រូពេទ្យនៅផ្ទះ និងមិនបានចាក់វ៉ាក់សាំងទេ។
ដំបូងឡើយ លោកយាយមានកម្រិតអ៊ុកស៊ីសែនល្អ និងគ្មានបញ្ហាដកដង្ហើមឡើយ។ ទោះបីជាយ៉ាងណា ក្រោយមក លោកចាប់ផ្តើមពិបាកដកដង្ហើម ហើយ៥ថ្ងៃក្រោយមកក៏បានស្លាប់។
កំឡុងពេលព្យាបាល ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា លោកយាយបានឆ្លងវីរុសកូវីដ-១៩ពីរប្រភេទគឺ វីរុសបំប្លែងខ្លួន Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស និង វីរុសបំប្លែងខ្លួន Beta ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។
អ្នកឯកទេសជីវវិទ្យាម៉ូលេគុលនៅមន្ទីរពេទ្យ OLV Hospital ក្នុងទីក្រុង Aalst និងជាអ្នកសរសេររបាយការណ៍ អ្នកស្រី Anne Vankeerberghen បានឲ្យដឹងថា ៖«នេះជាករណីមួយក្នុងចំណោមករណីដែលត្រូវបានរកឃើញដំបូងនៃអ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩ពីរប្រភេទគួរឲ្យព្រួយបារម្ភ»។
អ្នកស្រាវជ្រាវរូបនេះបានបន្តថា អ្នកជំងឺទំនងជាឆ្លងពីមនុស្សពីរនាក់ផ្សេងគ្នា ដោយសារតែវីរុសបំប្លែងខ្លួន Alpha និង Beta បានកើតមាននៅប្រទេសបែលហ្ស៊ិកក្នុងពេលតែមួយ។
អ្នកស្រីមានប្រសាសន៍ថា ៖«គួរឲ្យស្តាយ យើងមិនដឹងថាលោកយាយឆ្លងដោយរបៀបណាទេ»។ អ្នកស្រីបន្ថែមថា វាពិបាកក្នុងការនិយាយថាតើវីរុសទាំងពីរប្រភេទវាយលុកសុខភាពរបស់អ្នកជំងឺបានយ៉ាងលឿន។
កាលពីខែមករា ឆ្នាំ២០២១ អ្នកស្រាវជ្រាវនៅប្រទេសប្រេស៊ីលបានឲ្យដឹងថា ពួកគេបានរកឃើញអ្នកជំងឺពីរនាក់ដែលឆ្លងវីរុសកូវីដ-១៩ពីរប្រភេទផ្សេងគ្នាគឺវីរុសបំប្លែងខ្លួន B.1.1.28 និងវីរុស VUI-NP13L៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ