ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ឲ្យចាក់វ៉ាក់សាំងការពារកូវីដដូសទី ៣ ដល់មនុស្សពេញវ័យមានប្រព័ន្ធភាពស៊ាំខ្សោយ
ក្រសួងសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានណែនាំអង្គការថែរក្សាសុខភាពចំនួន ៤ ឲ្យចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី ៣ សម្រាប់មនុស្សពេញវ័យដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nitzan Horowitz បានប្រកាសពីការចាក់នេះកាលពីថ្ងៃអាទិត្យ ដោយបន្ថែមថា ក្រសួងកំពុងស្វែងរកការអនុញ្ញាត ឲ្យចាក់វ៉ាក់សាំងបន្ថែមទៀត ដល់សាធារណជនទូទៅផងដែរ ។
ការផ្ដល់អនុសាសន៍នេះ បានកើតឡើងចំពេលមានការស្នើសុំរបស់ក្រុមហ៊ុនវ៉ាក់សាំង Pfizer ទៅកាន់និយតករសហរដ្ឋអាមេរិក និងអឺរ៉ុប សម្រាប់ការអនុម័តប្រើប្រាស់វ៉ាក់សាំងដូសទី ៣ របស់ខ្លួន ។
វាក៏កើតឡើង ស្របពេលដែលករណីឆ្លងបានកើនឡើងជាលំដាប់ ហើយភាគច្រើនគឺការវាយលុកពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ខណៈកាលពីថ្ងៃអាទិត្យរកឃើញករណីឆ្លងថ្មី ៤២៣ ករណី នៅទូទាំងប្រទេសអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ប្រហែល ៦១ ភាគរយនៃពលរដ្ឋ ៩.៣ លាននាក់របស់ប្រទេសនេះ ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយប្រហែល ៥៥ ភាគរយបានចាក់ពេញ ២ ដូស ខណៈដែលពួកគេភាគច្រើនបានទទួលការចាក់វ៉ាក់សាំង Pfizer ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ វីរុសកូវីដបំប្លែងខ្លួនថ្មី “Delta Plus” វាយលុកដល់ប្រទេសជោគជ័យចាក់វ៉ាក់សាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ