ព័ត៌មានអន្ដរជាតិ
ថៃពិចារណាដាក់កម្រិតនាំចេញវ៉ាក់សាំង AstraZeneca
ប្រទេសថៃកំពុងពិចារណាដាក់កម្រិតលើនាំចេញវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ដែលផលិតក្នុងស្រុកដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិក្នុងប្រទេសខ្លួន។ នេះជាការឲ្យដឹងពីមន្ត្រីម្នាក់នៅថ្ងៃពុធ ទី១៤ ខែកក្កដា។ ការសម្រេចចិត្តនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសជិតខាងខ្លះដែលកំពុងត្រូវការវ៉ាក់សាំង។
ការប៉ុនប៉ងដើម្បីគ្រប់គ្រងលើការនាំចេញអាចធ្វើឲ្យយឹតដល់ប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី ដែលបានកំពុងប្រយុទ្ធនឹងរលកឆ្លងដ៏អាក្រក់ និងធ្វើឲ្យរាំងស្ទះក្នុងការផ្គត់ផ្គង់ដូចទៅនឹងប្រទេសឥណ្ឌាដែលបានដាក់កម្រិតលើនាំចេញដែរ។

ចំណាត់ការរបស់ថៃក៏ជាសញ្ញាថយក្រោយថ្មីនៃវ៉ាក់សាំង AstraZeneca ដែលធ្លាប់ត្រូវបានពន្យាពេលក្នុងការផលិត និងចែកចាយនៅក្នុងតំបន់ ហើយសង្ឃឹមថា នឹងវិលត្រឡប់មកវិញចាប់ពីខែនេះទៅ ហើយសង្ឃឹមផ្គត់ផ្គង់ឲ្យពេញតាមតម្រូវការដែលខ្លួនបានប្តេជ្ញានៅក្នុងតំបន់។
លោក Nakorn Premsri សមាជិកសំខាន់ម្នាក់នៅគណៈកម្មាធិការវ៉ាក់សាំងជាតិបានប្រាប់អ្នកកាសែតនៅពេលសួរពីផែនការដាក់កូតាលើការនាំវ៉ាក់សាំងចេះថា គណៈកម្មាធិការបានយល់ព្រមជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា។
«ឥឡូវនេះ បទបញ្ជាមិនទាន់ចេញនៅឡើយទេ» លោក Nakorn បានបញ្ជាក់ និងបន្ថែមថា ទីភ្នាក់ងារជាច្រើននឹងត្រូវការពិនិត្យមើលឲ្យបានច្បាស់លាស់ និងពិចារណាពីផលប៉ះពាល់។
ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃបាននិយាយកាលពីចុងខែមិថុនាថា ដៃគូរបស់ខ្លួន Siam Bioscience ដែលជារបស់ស្តេចថៃនឹងផលិតឲ្យបាន១៨០លានដូសនៅឆ្នាំនេះ។ ក្នុងនោះជាងមួយភាគបីសម្រាប់ប្រើប្រាស់នៅប្រទេសថៃ និងពីរភាគបីសម្រាប់ប្រទេសផ្សេងនៅអាស៊ាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


