Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ពិចារណា​ដាក់​កម្រិត​នាំ​ចេញវ៉ាក់សាំង AstraZeneca

បានផុស

នៅ

ប្រទេស​ថៃ​កំពុង​ពិចារណាដាក់​កម្រិត​លើ​​នាំ​ចេញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ AstraZeneca ដែល​ផលិត​ក្នុង​ស្រុក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ក្នុង​ប្រទេសខ្លួន។ នេះ​ជា​ការឲ្យ​ដឹង​ពី​មន្ត្រី​ម្នាក់​នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​កក្កដា។ ការ​សម្រេច​ចិត្ត​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រទេស​ជិត​ខាងខ្លះ​​ដែល​កំពុង​ត្រូវ​ការ​វ៉ាក់សាំង។

ការ​ប៉ុន​ប៉ង​ដើម្បី​គ្រប់​គ្រង​លើ​ការ​នាំ​ចេញ​​អាច​ធ្វើ​ឲ្យ​យឹត​​​ដល់​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ឥណ្ឌូណេស៊ី ដែល​បាន​កំពុង​ប្រយុទ្ធ​នឹង​រលក​ឆ្លង​ដ៏​អាក្រក់​ និង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ក្នុង​ការ​ផ្គត់​ផ្គង់​ដូច​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ដែល​​បាន​ដាក់កម្រិត​លើ​​នាំ​ចេញ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់​ការ​របស់​ថៃ​ក៏​ជា​សញ្ញា​​ថយ​ក្រោយ​ថ្មី​​នៃ​​វ៉ាក់សាំង AstraZeneca ដែល​ធ្លាប់​ត្រូវ​បាន​​​​ពន្យា​ពេល​ក្នុង​ការ​ផលិត​ និង​ចែក​ចាយ​នៅ​ក្នុង​តំបន់​ ហើយ​សង្ឃឹម​ថា នឹង​វិល​ត្រឡប់​មក​វិញ​​ចាប់​ពី​ខែ​នេះ​ទៅ ហើយ​សង្ឃឹម​ផ្គត់ផ្គង់​ឲ្យ​ពេញ​តាមតម្រូវ​ការ​ដែល​ខ្លួន​បាន​​ប្តេជ្ញា​នៅ​ក្នុង​តំបន់។

លោក Nakorn Premsri សមាជិក​សំខាន់​ម្នាក់​នៅគណៈកម្មាធិការ​វ៉ាក់សាំង​ជាតិ​បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​សួរពី​ផែន​ការ​​ដាក់កូតា​លើ​ការ​នាំ​វ៉ាក់​សាំង​ចេះ​ថា គណៈកម្មាធិការ​បាន​យល់​ព្រម​ជា​​គោល​ការណ៍លើ​សេចក្តី​ព្រាង​បទ​បញ្ជា។

«ឥឡូវ​នេះ បទ​បញ្ជា​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ» លោក Nakorn បាន​បញ្ជាក់ និង​បន្ថែម​ថា ទី​ភ្នាក់​ងារ​ជា​ច្រើន​នឹង​ត្រូវ​ការ​ពិនិត្យ​មើលឲ្យ​បាន​ច្បាស់​លាស់​ និង​​ពិចារណា​ពី​ផល​ប៉ះ​ពាល់។

ក្រុម​ហ៊ុន​វ៉ាក់សាំង AstraZeneca ផលិត​នៅប្រទេស​ថៃ​បាន​និយាយ​​កាល​ពី​ចុង​ខែ​មិថុនា​ថា ដៃគូ​របស់​ខ្លួន Siam Bioscience​ ដែល​ជា​របស់​ស្តេច​ថៃ​នឹង​ផលិត​ឲ្យ​បាន​១៨០​លាន​ដូស​នៅ​ឆ្នាំ​នេះ។ ក្នុង​នោះ​ជាង​មួយ​ភាគ​បី​សម្រាប់ប្រើ​ប្រាស់​នៅ​​ប្រទេស​ថៃ និង​ពីរភាគ​បី​សម្រាប់​ប្រទេស​ផ្សេង​នៅ​អាស៊ាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម