ព័ត៌មានអន្ដរជាតិ
ស្លាប់កើនឡើង មនុស្សរាប់ពាន់ជម្លៀសចេញពីជំនន់ទឹកភ្លៀងអាក្រក់បំផុត១ពាន់ឆ្នាំចុងក្រោយនៅចិន
ភ្លៀងធ្លាក់ដ៏អាក្រក់ និងបង្កើតបានជាទឹកជំនន់ប៉ុន្មានថ្ងៃចុងក្រោយនេះបានវាយប្រហារយ៉ាងខ្លាំងទៅលើខេត្ត Henan ភាគកណ្តាលប្រទេសចិនដែលធ្វើឲ្យបាក់ដីច្រាំងទន្លេង ទំនប់ទឹកហូរហៀ និងប្រព័ន្ធដឹកជញ្ជូនក្រោមដីផ្អាកដំណើរការ ហើយបង្ខំឲ្យមនុស្សរាប់សិបពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះ។

រហូតដល់ពេលនេះមនុស្សហោចណាស់២៥នាក់បានបាត់បង់ជីវិត និងមនុស្ស៧នាក់កំពុងបាត់ខ្លួននៅទីក្រុង Zhengzhou របស់ខេត្ត Henan បន្ទាប់ពីត្រឹមព្រឹកថ្ងៃអង្គារ៍ម្សិលមិញស្លាប់ត្រឹមតែ១២នាក់។

អាជ្ញាធរខេត្តបានចេញសេចក្តីព្រមានពីអាកាសធាតុអាក្រក់កម្រិតខ្ពស់បំផុត។ ភ្លៀងអាក្រក់បំផុតរហូតដល់កម្រិត៦៤០មីលីម៉ែត្រត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ ការិយាល័យឧតុនិយមទីក្រុងបាននិយាយថា កម្រិតទឹកភ្លៀងជាង៥៥២មីលីម៉ែត្របានធ្លាក់ចន្លោះម៉ោង៧ល្ងាចថ្ងៃចន្ទដល់ម៉ោង៧ល្ងាចថ្ងៃអង្គារ៍។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋ Xinhua ថា មនុស្សប្រហែលជា២សែននាក់ត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់ទីសុវត្ថិភាព។ ភ្លៀងធ្លាក់បង្កជាទឹកជំនន់បានហូរចូលទៅប្រព័ន្ធដឹកជញ្ជូនក្រោមដីដែលបង្ខំឲ្យផ្អាកដំណើរការ ហើយមនុស្សរាប់សិបនាក់បានជាប់គាំងនៅក្នុងនោះ។
នៅរសៀលថ្ងៃពុធ មន្ត្រីបានឲ្យដឹងថា ចំនួនស្លាប់ផ្លូវការបានកើនឡើងដល់២៥នាក់នៅខេត្ត Henan។ តួលេខនេះត្រូវបានគេជឿថារាប់បញ្ចូលទាំងករណីស្លាប់១២នាក់ដែលបានរាយការណ៍ផ្លូវការកាលពីថ្ងៃមុន និងមាន៤នាក់ទៀតនៅទីក្រុង Gongyi ខណៈ១៤នាក់ត្រូវបានជួយសង្គ្រោះពីទឹកវាយប្រហារ។

មន្ត្រីបញ្ជាក់ថា មនុស្ស១.២លាននាក់បានរងផលប៉ះពាល់ដោយសារទឹកជំនន់។
ចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើងថែមទៀត ខណៈក្រុមការងារសង្គ្រោះកំពុងបន្តប្រតិបត្តិការ។
សារព័ត៌មានចិនបានហៅការភ្លៀងធ្លាក់នេះគឺអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល១០០០ឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


