ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែល កម្ពុជា នឹងទទួលបានមានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនច្រើនប្រភេទ
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះថា កម្ពុជានឹងទទួលបានប្រភេទវ៉ាក់សាំង Johnson & Johnson ចំនួន ១ លានដូស តាមរយៈយន្តការ COVAX នាពេលឆាប់ៗខាងមុខនេះ ។

ដោយឡែកនៅប្រទេសមួយចំនួនដែលបានប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែលផលិតនៅអាមេរិកមួយនេះ ក៏ត្រូវបានគេមើលឃើញពីប្រសិទ្ធភាពខ្លាំងក្លាការពារជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួនច្រើនប្រភេទប្រមាណ ៨៥ ភាគរយ ។
ទាក់ទិននឹងបញ្ហានេះ យោងតាមការសិក្សា ដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ មកពីទីក្រុង Harvard បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson ជំរុញឲ្យមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំមួយចំនួន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាច្រើនប្រភេទ ។

លទ្ធផលនៃការសិក្សាដំណាក់កាលទី ៣ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature បានបង្ហាញពីភាពសកម្ម នៃការឆ្លើយតបប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួន ៤ ផ្សេងទៀត ក្នុងចំណោមអ្នកទទួលការចាក់វ៉ាក់សាំងជាច្រើននាក់ ។
អ្វីដែលសំខាន់នោះ វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson នាំឲ្យសរីរាង្គអ្នកចាក់ហើយ បង្កើតអង់ទីគ័រ ក៏ដូចជាកងការពារ និងកម្ចាត់កោសិការបស់វីរុសតែម្ដង ។
គួរបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសទាំងអស់ និងសម្រាប់យន្តការ COVAX កាលពីខែមីនា ឆ្នាំ ២០២១ នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ កម្ពុជានឹងទទួលបានវ៉ាក់សាំង Johnson & Johnson តាមយន្តការ COVAX ចំនួន ១ លានដូស
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


