Connect with us

ព័ត៌មានអន្ដរជាតិ

នេះ​ចំនួន​​​ប្រាក់​ដែល​ទី​ក្រុង​ហូជីមិញ​ផ្តល់​ឲ្យ​ពិធីបុណ្យ​សព​កូវីដ​ម្នាក់ៗ

បានផុស

នៅ

ពិធី​បុណ្យ​សព​ទាំង​អស់​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយ​កូវីដ-១៩​នៅ​ទី​ក្រុង​ហូជីមិញ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​លើ​ការ​ចំណាយ​​ពី​រដ្ឋ។

លោក Nguyen Toan Thang អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ធន​ធាន​​ធម្មជាតិ និង​បរិស្ថាន​ក្រុង​បាន​និយាយ​ថា អ្នក​ស្លាប់​ដោយ​កូវីដ-១៩​ម្នាក់​ៗ​នឹង​ទទួល​បាន​​ជំនួយ​ហិរញ្ញ​វត្ថុ​​ចំនួន​​​៧៣៩​ដុល្លារ​អាមេរិក​​ពីសាលា​ក្រុង​ហូជីមិញ​សម្រាប់​រៀប​ចំ​ពិធី​បុណ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ឲ្យ​ដឹង​ថា ចំនួន​ទឹក​ប្រាក់​នេះ​គិត​ទាំង​តម្លៃ​ដឹក​ជញ្ជូន ការ​បូជា និង​បញ្ជូន​​ធាតុ​ទៅ​ក្រុម​គ្រួសាររបស់​អ្នក​ស្លាប់។ សាលា​ក្រុង​​នឹង​រៀប​ចំ​ពិធី​បុណ្យ​សព​ប្រកប​ដោយ​សុវត្ថិភាព និង​សម​រម្យ​​បំផុត។​

មន្ទីរ​សុខាភិបាល​ក្រុង​​ទទួល និង​ផ្ទេរ​ជំនួយ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​រាយការណ៍​ពី​ករណី​ស្លាប់​ដោយ​កូវីដ-១៩។ ក្រុម​គ្រួសារ​នៃ​អ្នក​ស្លាប់​​តាម​​ផ្ទះ​អាច​​ទទទួល​បាន​ជំនួយ​​តាម​រយៈ​លិខិតបញ្ជាក់​មរណភាព​ដែល​ចេញ​ពី​អាជ្ញាធរ​មូលដ្ឋាន។

រយៈពីរ​ខែ​ចុង​ក្រោយ​នេះ ទី​ក្រុង​ហូជីមិញ​បាន​ក្លាយ​ជា​មណ្ឌល​នៃ​ការ​ផ្ទុះ​ឆ្លង​កូវីដ-១៩​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​​​ជិត​ ១២០ ០០០​នាក់​ចាប់​តាំង​ពី​ចុង​ខែ​មេសា​មក។ អាជ្ញាធរ​បាន​និយាយ​ថា ករណី​ស្លាប់​មាន​ចំនួន ២៥០៩​នាក់គិត​ត្រឹម​ថ្ងៃ​សៅរ៍កន្លង​ទៅ ខណៈ​ចំនួន​ស្លាប់​ទូទាំង​ប្រទេស​មាន​ ៣២១៥​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម