ព័ត៌មានអន្ដរជាតិ
ចិន សម្រុកចាក់វ៉ាក់សាំងដល់ក្មេងជំទង់ ត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មីនាដើមខែកញ្ញា
ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ទីក្រុងជាច្រើននៅតាមបណ្តាខេត្តនានាទូទាំងប្រទេសចិន កំពុងផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងខ្នាតធំ ដល់ក្មេងៗអាយុពី ១២ ដល់ ១៧ ឆ្នាំដោយស្ម័គ្រចិត្ត អំឡុងពេលវិស្សមកាលរដូវក្តៅ ដើម្បីធានាការបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលជាធម្មតាចាប់ផ្ដើមនៅដើមខែកញ្ញា ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ទីក្រុងសៀងហៃចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ១៥ ទៅ ១៧ ឆ្នាំ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ខណៈឪពុកម្ដាយរបស់ពួកគេ ក៏ត្រូវអមដំណើរពួកគេទៅកន្លែងចាក់វ៉ាក់សាំងផងដែរ ។

របាយការណ៍បានកត់សម្គាល់ថា វ៉ាក់សាំងដែលត្រូវប្រើសម្រាប់ចាក់ដល់ក្មេងៗនោះ គឺវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ដែលតម្រូវឲ្យចាក់ ២ ដូស ។
ចំណែក ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា តំបន់មួយចំនួនក្នុងទីក្រុងប៉េកាំង បានចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់សិស្សវិទ្យាល័យអាយុ ១៥ ទៅ ១៧ ឆ្នាំ នៅថ្ងៃទី ២០ ខែកក្កដា និងអាយុ ១២ ទៅ ១៤ ឆ្នាំ នៅដើមខែសីហានេះ ។

គិតត្រឹមថ្ងៃអង្គារ ទីក្រុងប៉េកាំងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣៧.៧ លានដូស ដែលក្នុងនោះ ៤៧៧,៩០០ ដូសត្រូវបានចាក់ដល់ក្មេងៗដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អាជ្ញាធរអប់រំក្នុងតំបន់បាននិយាយថា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅក្នុងរដ្ឋធានីចិន នឹងចាប់ផ្តើមថ្នាក់រៀនទាន់ពេល ដែលជាធម្មតាចាប់ផ្ដើមបវេសនការនៅថ្ងៃទី ១ ខែកញ្ញា ។

ថ្មីៗនេះមន្រ្តីក្រសួងអប់រំបាននិយាយថា វាចាំបាច់សម្រាប់ក្មេងជំទង់ ដែលត្រូវចាក់វ៉ាក់សាំងការពារក្នុងកាលៈទេសៈបច្ចុប្បន្ន ហើយក្រសួងបានស្នើឲ្យនាយកដ្ឋានក្នុងតំបន់ ចាប់ផ្តើមចាក់ថ្នាំបង្ការដល់សិស្សអាយុក្រោម ១៨ ឆ្នាំដោយស្ម័គ្រចិត្ត ។
ស្របពេលជាមួយគ្នានេះ គណៈកម្មការសុខភាពជាតិ (NHC) បាននិយាយថា គិតត្រឹមថ្ងៃអង្គារ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួនជាង ១.៨ ពាន់លានដូស ត្រូវបានចាក់នៅក្នុងប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


