ព័ត៌មានអន្ដរជាតិ
មិនធម្មតា! មនុស្សចាស់អាយុ ៦០ ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំង Sinovac ដូសទី ៣ ក្រោយចាក់ដូសទី ២ បាន ៨ ខែ បង្កើនកម្រិតអង់ទីគ័រខ្លាំងក្លា
ដោយដកស្រង់ទិន្នន័យពីការសិក្សាថ្មី ក្រុមហ៊ុនចិន Sinovac បានប្រកាសកាលពីថ្ងៃចន្ទថា ការចាក់វ៉ាក់សាំង CoronaVac ដូសជំរុញ ឬដូសទី ៣ ដល់មនុស្សចាស់ដែលចាក់ដូសទី ២ ហើយបាន ៨ ខែ អាចបង្កើនកម្រិតអង់ទីគ័រគួរឲ្យកត់សម្គាល់ ។
ក្រុមហ៊ុនបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Global Times កាលពីថ្ងៃចន្ទថា ការសិក្សានេះផ្តល់នូវមូលដ្ឋានវិទ្យាសាស្ត្រដ៏សំខាន់ ដើម្បីបង្កើតយុទ្ធសាស្រ្ត និងផែនការកំណត់ការចាក់វ៉ាក់សាំងដូសទី ៣ សម្រាប់មនុស្សចាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ ។

យោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា កម្រិតអង់ទីគ័របានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង CoronaVac ចំនួន ២ ដូស ក្នុងចំណោមមនុស្សចាស់ ។
ទន្ទឹមនោះ នៅក្នុងក្រុមមនុស្សចាស់ដែលចូលរួមចំនួន ៣០៣ នាក់ កម្រិត GMT កើនឡើងដល់ប្រមាណ ៣០៥ ដងនៅថ្ងៃទី ៧ បន្ទាប់ពីការចាក់លើកទី ៣ ពោលកើនឡើងប្រមាណ ៧ ដង បើប្រៀបធៀបទៅនឹងកម្រិតនៅថ្ងៃទី ២៨ បន្ទាប់ពីការចាក់លើកទី ២ ។

លើសពីនេះ គ្មានភាពខុសគ្នាណាមួយគួរឲ្យកត់សម្គាល់ក្នុងកម្រិតអង់ទីគ័រ ត្រូវបានគេសង្កេតឃើញក្នុងចំណោមក្រុមអាយុផ្សេងៗគ្នា ដូចជាអាយុពី ៦០ ទៅ ៦៤ ឆ្នាំ, ៦៥ ទៅ ៦៩ ឆ្នាំ, អាយុ ៧០ ឆ្នាំ និងខ្ពស់ជាងនេះនោះទេ ។
កន្លងមក ការសិក្សាពីមុនបានរកឃើញថា ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ ដល់មនុស្សពេញវ័យអាយុចន្លោះពី ១៨ ទៅ ៥០ ឆ្នាំ បន្ទាប់ពីចាក់ដូសទី ២ បាន ៦ ខែ ឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ ការស្រាវជ្រាវ៖ វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


