ព័ត៌មានអន្ដរជាតិ
ពេលនេះវៀតណាមកំពុងបារម្ភខ្វះវ៉ាក់សាំងទូទាំងប្រទេស ខណៈកូវីដផ្ទុះកាន់តែខ្លាំង
ប្រទេសវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងពីកង្វះវ៉ាក់សាំងបង្ការកូវីដ-១៩ដើម្បីចាក់ដល់ប្រជាជនរបស់ខ្លួន ស្របពេលដែលវិបត្តិកូវីដ-១៩កំពុងផ្ទះខ្លាំងជាប់កំណត់ត្រាថ្មីជាបន្តបន្ទាប់។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងថ្មីច្រើនបំផុតដល់៩៦៦៧នាក់ទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈទីក្រុងហូជីមិញធ្ងន់ធ្ងរជាងគេ និងខេត្តជាប់ទីក្រុងនេះមាន Binh Duong និង Dong Nai ក៏កំពុងធ្ងន់ធ្ងរខ្លាំងដែរ។ កាលពីម្សិលមិញមានករណីស្លាប់ថ្មីចំនួន៣២៦នាក់ដែលធ្វើឲ្យតួលេខស្លាប់សរុបឡើងដល់៤៨១៣នាក់។

លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីដែលជាប្រធានក្រុមការងារប្រយុទ្ធនឹងកូវីដ-១៩បានឲ្យដឹងថា ៖«ស្ថានភាពជំងឺតឹងតែងណាស់ ហើយយើងប្រឈមនឹងកង្វះវ៉ាក់សាំងទូទាំងប្រទេស»។
លោក Dam និយាយថា ការព្រមព្រៀង និងការប្តេជ្ញាចិត្តត្រូវបានធានាដើម្បីវ៉ាក់សាំងរាប់រយលានដូស ប៉ុន្តែការចែកចាយយឹត។ មេដឹកនាំវៀតណាមបានធ្វើការទំនាក់ទំនងតាមទូរសព្ទប្រហែលជា២០ដងជាមួយសមភាគីបរទេសដើម្បីធានាបាននូវវ៉ាក់សាំង។
កាលពីឆ្នាំមុន វៀតណាមមានកំណត់ត្រាទប់ស្កាត់កូវីដ-១៩បានល្អបំផុតនៅអាស៊ី ប៉ុន្តែស្ថានភាពប៉ុន្មានខែចុងក្រោយបានផ្ទុះឆ្លងកើនឡើងយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍បានជំរុញឲ្យការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងស្រុកបង្កើនសមត្ថភាពខ្លាំងឡើង។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា រហូតដល់ពេលនេះមនុស្សជាង១.១លាននាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជនវៀតណាម៩៨លាននាក់បានចាក់វ៉ាក់សាំងពេញលេញ។ ទិន្នន័យនេះទាបជាងគេបំផុតសម្រាប់ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងបណ្តាប្រទេសអាស៊ី។
តួលេខឆ្លងសរុបនៅប្រទេសវៀតណាមរហូតបដល់ពេលនេះជាង ២៤៦ ៥០០នាក់ដែលឆ្លងច្រើនបំផុតចាប់ពីខែមេសាមក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


