ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មានសម្ងាត់ថា ចិន ត្រៀមទទួលស្គាល់ តាលីបង់ ជាអ្នកគ្រប់គ្រងស្របច្បាប់
ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនទទួលស្គាល់ក្រុមតាលីបង់ថា ជាអ្នកគ្រប់គ្រងស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើពួកគេជោគជ័យក្នុងការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកាប៊ុល។

យោងតាមប្រភពចារកម្មអាមេរិកនិងបរទេស ដែលដកស្រង់ដោយសារព័ត៌មាន U.S. News & World Report បានឲ្យដឹងថា មេដឹកនាំគណបក្សកុម្មុយនិស្តចិន កំពុងរៀបចំធ្វើទំនាក់ទំនងជាផ្លូវការជាមួយក្រុមបះបោរឥស្លាមមួយនេះ។
រឿងនេះបានកើតឡើង នៅពេលពួកតាលីបង់ គ្រប់គ្រងបាន២ភាគ៣នៃប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារឥតឈប់ឈរ។

ការទទួលស្គាល់ពីទីក្រុងប៉េកាំង នឹងក្លាយជាការប៉ះទង្គិចយ៉ាងខ្លាំងដល់ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការប្រើការគំរាមកំហែងនៃភាពឯកោអន្តរជាតិ ដើម្បីបង្ខំឲ្យពួកតាលីបង់ វិលត្រឡប់មករកការចរចារកដំណោះស្រាយនយោបាយវិញ។
ប្រទេសចិន បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប៉ាគីស្ថាន ដែលមានព្រំដែនជួរភ្នំដ៏វែងជាមួយអាហ្វហ្គានីស្ថាន។ ជនជាតិអាហ្វហ្គានីស្ថានជាច្រើនជឿជាក់ថា ប៉ាគីស្ថានកំពុងជួយតាលីបង់ ដោយផ្តល់ជម្រកសុវត្ថិភាពសម្រាប់ជំរំហ្វឹកហាត់ និងជំនួយវេជ្ជសាស្ត្រដល់យុទ្ធជនដែលរងរបួស។

ទន្ទឹមនឹងនេះដែរ ទីក្រុងប៉េកាំងអាចនឹងមើលឃើញនូវឱកាសដើម្បី ចូលខ្លួនទៅរកអ្វីដែលអាចជាអ្នកគ្រប់គ្រងបន្ទាប់ចៀសមិនរួចរបស់ប្រទេសអាហ្វហ្គានីស្ថាន។
កាលពីខែមុន អ្នកនាំពាក្យតាលីបង់ លោក Suhail Shaheen បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ចិនគឺជាប្រទេសមិត្តភាព ហើយយើងស្វាគមន៍ប្រទេសនេះសម្រាប់ការស្ថាបនាឡើងវិញនិងការអភិវឌ្ឍអាហ្វហ្គានីស្ថាន។ ប្រសិនបើចិន មានការវិនិយោគ ពិតណាស់យើងនឹងធានាសុវត្ថិភាពរបស់ពួកគេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន