Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយរងការរិះគន់ខ្លាំង លោក បៃដិន ចេញមុខការពារការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមសកម្មប្រយុទ្ធបានឈានចូលរដ្ឋធានីកាប៊ុល ខណៈកងកម្លាំងអាមេរិកគ្រោងបញ្ចប់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាននៅចុងខែសីហានេះ ដោយបញ្ចប់ប្រតិបត្តិការយោធាជិត ២០ ឆ្នាំ ។

លោក បៃដិន បាននិយាយថា “បេសកកម្មរបស់យើងនៅអាហ្វហ្គានីស្ថាន មិនដែលត្រូវបានគេសន្មត់ថាជាការកសាងប្រទេសឡើយ” ។

លោកបាននិយាយថា ផលប្រយោជន៍ជាតិដ៏សំខាន់តែមួយគត់របស់អាមេរិកនៅក្នុងប្រទេសនេះ គឺការការពារការវាយប្រហារភេរវកម្មមកលើទឹកដីកំណើតអាមេរិក ហើយវានៅតែមានរហូតដល់សព្វថ្ងៃនេះ ។

លោក បៃដិន បានអះអាងថា ការវិវត្តកាលពីសប្តាហ៍មុនបានពង្រឹងគំនិត នៃការបញ្ចប់ការចូលរួមរបស់យោធាអាមេរិកនៅអាហ្វហ្គានីស្ថាន ឥឡូវនេះគឺជាការសម្រេចចិត្តត្រឹមត្រូវ ។

លោកបាននិយាយថា “កងទ័ពអាមេរិកមិនអាច និងមិនគួរប្រយុទ្ធគ្នានៅក្នុងសង្រ្គាម ហើយស្លាប់នៅក្នុងសង្រ្គាមដែលកងកម្លាំងអាហ្វហ្គានីស្ថាន មិនមានបំណងប្រយុទ្ធដើម្បីខ្លួនឯងឡើយ” ។

គួរបញ្ជាក់ថា លោក បៃដិន បាននិយាយការពារការសម្រេចចិត្តនេះនៅឯសេតវិមានកាលពីថ្ងៃចន្ទ បន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដួលរលំ ដោយសារតែការវាយលុករបស់ក្រុមតាលីបង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ព្រះអើយ! ពលរដ្ឋអាហ្វហ្គានីស្ថាន សុខចិត្តតោងកង់យន្តហោះអាមេរិក ឲ្យតែបានចេញពីប្រទេស មានអីធ្លាក់ស្លាប់ម្តងមួយៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម