ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ចិនបន្ទោសអាមេរិកដកទ័ពពីអាហ្វហ្គានីស្ថានលឿនពេក
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃចន្ទ ទី១៦ ខែសីហានេះថា ការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានយ៉ាងឆាប់រហ័សបែបនេះមានផលអវិជ្ជមានធ្ងន់ធ្ងរ ប៉ុន្តែលោកបានសន្យាធ្វើការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីជំរុញស្ថេរភាពក្នុងប្រទេស។

ជនស៊ីវិលរាប់ពាន់នាក់ដែលអស់សង្ឃឹមបានព្យាយាមភៀសខ្លួនដោយនាំគ្នារត់ទាំងហ្វូងលើផ្លូវតែមួយនៅព្រលានយន្តហោះក្រុងកាប៊ុលកាលពីចន្ទ បន្ទាប់ពីតាលីបង់បានកាន់កាប់រដ្ឋធានីដែលប្រឈមនឹងកម្លាំងទ័ពអាមេរិកដាក់ពង្រាយទីនោះដើម្បីជម្លៀសមនុស្ស។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានស្តីបន្ទោសការដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានរបស់ពួកតាលីបង់ ស្របពេលមេដឹកនាំតាលីបង់បានភៀសខ្លួនទៅក្រៅប្រទេស ហើយកម្លាំងទ័ពអាហ្វហ្គានីស្ថានគ្មានឆន្ទៈប្រយុទ្ធជាមួយសកម្មប្រយុទ្ធតាលីបង់។

ក្រសួងការបរទេសអាមេរិកនិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោករដ្ឋមន្ត្រី Blinken បាជជែកជាមួយលោក Wang អំពី«ស្ថានភាពសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីនាំពលរដ្ឋអាមេរិក និងពលរដ្ឋចិនទៅកាន់ទីសុវត្ថិភាព»។
សេចក្តីថ្លែងការណ៍បានលើកឡើងថា លោករដ្ឋមន្ត្រី Blinken ក៏បានជជែកគ្នាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov។

យោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិនថា លោក Wang បានប្រាប់លោក Blinken អំពីការពិតនៅសមរភូមិក្នុងប្រទេសអាហ្វហ្គានីស្ថានបញ្ជាក់ថាជាគំរូបរទេសមួយដែលមិនអាចត្រូវបានអនុវត្តតាមអំពើចិត្តដែលប្រទេសមួយមានវប្បធម៌ និងប្រវត្តិសាស្ត្រខុសគ្នាឡើយ។
ទូរទស្សន៍រដ្ឋចិន CCTV បានស្រង់សំដីរបស់លោក Wang ថា ៖«ការប្រើប្រាស់កម្លាំងទ័ព និងយោធាដើម្បីដោះស្រាយបញ្ហានឹងគ្រាន់តែបង្កើនពួកគេ។ មេរៀននេះសមនឹងទទួលបាននូវផលមកវិញដ៏ធ្ងន់ធ្ងរ»។

លោក Wang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈដើម្បីទំនាក់ទំនងជាមួយរដ្ឋាភិបាលវ៉ាស៊ីនតោនក្នុងការជួយទប់ស្កាត់សង្គ្រាមស៊ីវិលថ្មី ឬគ្រោះមហន្តរាយមនុស្សធម៌ បន្ទាប់ពីផលអវិជ្ជមានដ៏ធ្ងន់ធ្ងរនៃការដកកងទ័ពអាមេរិកយ៉ាងឆាប់រហ័ស។
«ប៉ុន្តែសហរដ្ឋអាមេរិកមិនអាចស្វែងរកការទប់ស្កាត់ និងកៀបសង្កត់ចិន ហើយបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិនបានឡើយ ហើយម្យ៉ាងវិញទៀត សេចក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការរបស់ចិន»។ លោក Wang មានប្រសាសន៍៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


