Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញវីរុសបំប្លែងខ្លួនថ្មី ៤ប្រភេទ ដែលក្លាយពូជពី Delta

បានផុស

នៅ

ពូជវីរុសកូវីដប្រភេទថ្មីចំនួន ៤ ដែលបំប្លែងខ្លួនពីវីរុស Delta ត្រូវបានរកឃើញនៅក្នុងសំណាក ដែលវិភាគដោយមន្ទីរពេទ្យ Ramathibodi ក្នុងប្រទេសថៃ។

ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រហ្សែនរបស់មន្ទីរពេទ្យ លោក Wasun Chatratita បាននិយាយថា វីរុសបំប្លែងខ្លួនទាំងនេះ ត្រូវបានរកឃើញនៅក្នុងសំណាក ដែលបញ្ជូនមកពីមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសថៃ។

លោកសាស្រ្តាចារ្យ Wasun និយាយថា មេរោគបំប្លែងខ្លួនប្រភេទ AY.4 (B.1.617.2.4) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ៣ភាគរយ នៅក្នុងខេត្ត Pathum Thani និង AY.6 (B.1.617.2.6) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១ភាគរយ នៅទូទាំងប្រទេសថៃ។

ស្របពេលជាមួយគ្នានោះដែរ មេរោគបំប្លែងខ្លួនប្រភេទ AY.10 (B.1.617.2.10) និង AY.12 (B.1.617.2.15) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១ភាគរយនៅក្នុងទីក្រុងបាងកក។

គួរបញ្ជាក់ថា ពូជវីរុសបំប្លែងខ្លួនចេញពី Delta ដំបូងបង្អស់ដែលត្រូវបានគេកំណត់ថាមានឈ្មោះ AY.1 និង AY.2 គឺត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេស នេប៉ាល់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ចិន ប្រកាសមិនមានករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូង ចាប់តាំងពីខែកក្កដា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម