ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសមិនមានករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូង ចាប់តាំងពីខែកក្កដា
អាជ្ញាធរសុខាភិបាលចិននៅថ្ងៃចន្ទនេះបានរាយការណ៍ថា មិនមានករណីឆ្លងក្នុងសហគមន៍ថ្មីនៃជំងឺកូវីដ ១៩ ជាលើកដំបូង ចាប់តាំងពីខែកក្កដា ហើយវាក៏ជាសញ្ញាបង្ហាញថា ការផ្ទុះឡើងដែលបានចាប់ផ្តើមកាលពីចុងខែមុន អាចនឹងថយចុះក្នុងពេលឆាប់ៗនេះ ។

ការផ្ទុះឡើងចុងក្រោយនេះភាគច្រើនត្រូវបានរកឃើញជាលើកដំបូង ក្នុងចំណោមបុគ្គលិកអាកាសយានដ្ឋាន ២ ទៅ ៣ នាក់នៅទីក្រុង Nanjing ភាគខាងកើតនៅថ្ងៃទី ២០ ខែកក្កដា ។ ចាប់តាំងពីពេលនោះមក មនុស្សជាង ១,២០០ នាក់នៅក្នុងប្រទេសចិនត្រូវបានបញ្ជាក់ថាឆ្លងជំងឺកូវីដ ១៩ ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ ។
ទន្ទឹមនោះ ការផ្ទុះឡើងនេះបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ដាក់ចេញនូវវិធានការប្រឆាំងរោគរាតត្បាត រួមទាំងការធ្វើតេស្តទ្រង់ទ្រាយធំសម្រាប់មនុស្សរាប់លាននាក់ ដើម្បីកំណត់ និងដាក់ការធ្វើចត្តាឡីស័ក ក៏ដូចជាព្យាបាលអ្នកឆ្លង ។

ដោយមិនរាប់បញ្ចូលករណីឆ្លងថ្មី ក្នុងចំណោមអ្នកដំណើរដែលមកដល់ប្រទេសចិនដីគោក គណៈកម្មការសុខភាពជាតិ (NHC) បានរាយការណ៍នៅថ្ងៃចន្ទនេះថា មានករណីឆ្លងថ្មីតែចំនួន ២១ ករណីប៉ុណ្ណោះសម្រាប់ថ្ងៃទី ២២ ខែសីហា ពោលធ្លាក់ចុះពី ៣២ ករណីកាលពីប៉ុន្មានថ្ងៃមុននេះ ។

បន្ថែមពីនេះ ចិន ក៏បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ មិនបញ្ចេញរោគសញ្ញា ដែលប្រទេសនេះ មិនបានចាត់ថ្នាក់ជាករណីផ្លូវការចំនួន ១៦ ករណីផងដែរ ពោលធ្លាក់ចុះពី ១៩ ករណីកាលពីប៉ុន្មានថ្ងៃមុន ខណៈករណីមិនបញ្ចេញរោគសញ្ញាថ្មីនេះ សុទ្ធតែជាករណីនាំចូលទាំងអស់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចិនដីគោក បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៩៤,៦៥២ ករណី ខណៈអ្នកស្លាប់នៅតែ ៤,៦៣៦ នាក់ដដែល ចាប់តាំងពីចុងខែមករាមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


