Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនអាហ្វហ្គានីស្ថានដែលចង់ចេញពីប្រទេស​ មានសង្ឃឹមហើយ!

បានផុស

នៅ

កាលវិភាគសម្រាប់ការបើកព្រលានយន្តហោះក្រុងកាប៊ុលឡើងវិញ អាចត្រូវបានបង្ហាញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលវានឹងផ្តល់ក្តីសង្ឃឹមដល់ជនជាតិអាហ្វហ្គានីដែលជាប់នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab នៅទីក្រុងដូហា, រដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថា “យើងកំពុងចូលរួមជាមួយក្រុមតាលីបង់ ដើម្បីកំណត់ពីអ្វីដែលជាគម្លាតនិងហានិភ័យដែលធ្វើឲ្យអាកាសយានដ្ឋានដំណើរការឡើងវិញ”។

លោក Sheikh Mohammed bin Abdulrahman al-Thani បានបន្ថែមថា “យើងនៅតែសង្ឃឹមថា យើងនឹងអាចដំណើរការវាបានឆាប់តាមដែលអាចធ្វើទៅបាន។ សង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងទទួលដំណឹងល្អខ្លះ”។

អ្នកការទូតរូបនេះបន្តថា “វានឹងក្លាយជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំ ប្រសិនបើក្រុមតាលីបង់ អាចប្តេជ្ញាចិត្តចំពោះសេរីភាពនៃការបម្លាស់ទី សម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន”។

លោក Raab ដែលធ្វើដំណើរទៅមជ្ឈិមបូព៌ាកាលពីយប់ថ្ងៃពុធ ត្រូវបានគេសាកសួរថា តើលោកមានអារម្មណ៍ថា មានកំហុសទេចំពោះការទុកចោលជនជាតិអាហ្វហ្គានីស្ថានដែលបានជួយកងកម្លាំងចក្រភពអង់គ្លេសក្នុងកំឡុងពេលនៃការដាក់ពង្រាយរយៈពេល២០ឆ្នាំមកនេះ។

លោកឆ្លើយថា “ខ្ញុំគិតថា យើងមានអារម្មណ៍ទទួលខុសត្រូវដើម្បីធ្វើឲ្យប្រាកដថា ជនជាតិអង់គ្លេស និងបុគ្គលិកអាហ្វហ្គានីស្ថានដែលនៅសេសសល់ អាចមកចក្រភពអង់គ្លេសបាន។ នោះហើយជាមូលហេតុដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្វីដែលអាចធ្វើទៅបាននៅអាកាសយានដ្ឋានក្រុងកាប៊ុល”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ វីដេអូ ក្រុមតាលីបង់ ដង្ហែសម្ញែងអាវុធ រួមទាំងអាវកាក់បំផ្ទុះគ្រាប់បែកអត្តឃាត និងអួតអាងក្បាច់គុនរបស់យុទ្ធជន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម