ព័ត៌មានអន្ដរជាតិ
រូបភាព និងវីដេអូ អំពីផលប៉ះពាល់ ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លានៅ អាហ្វហ្គានីស្ថាន
ការរញ្ជួយដីដ៏ខ្លាំងក្លា បានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដោយសម្លាប់មនុស្សជាង ១០០០នាក់ បើគិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២៣ខែមិថុនា។
ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ ដែលជាការរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បានបំផ្លាញផ្ទះយ៉ាងតិច ២០០០ខ្នង និងកម្ទេចភូមិរាប់រយភូមិ។
មនុស្សប្រហែល ១៥០០ នាក់ បានរងរបួសនៅក្នុងការរញ្ជួយដី ដែលវាយប្រហារខេត្ត Paktika កាលពីយប់ថ្ងៃអង្គារទី២១ខែមិថុនា។
វីដេអូពីខេត្ត Paktika នៅជិតព្រំដែនប៉ាគីស្ថាន បានបង្ហាញជនរងគ្រោះត្រូវបានគេសែងចូល ឧទ្ធម្ភាគចក្រ ដើម្បីដឹកចេញពីតំបន់នោះ។
ស្របពេលជាមួយគ្នានោះដែរ រូបភាពដែលចែកចាយយ៉ាងទូលំទូលាយតាមអ៊ីនធឺណិតពីខេត្តនេះ បានបង្ហាញផ្ទះថ្ម ត្រូវខ្ទេចខ្ទី ខណៈប្រជាពលរដ្ឋស្វែងរករបស់នានា តាមគំនរបាក់បែក។
តោះទៅទស្សនារូបភាពនិងវីដេអូ អំពីផលប៉ះពាល់ ក្រោយការរញ្ជួយដីនេះទាំងអស់គ្នា!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


