ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស ២២ នាក់, បំផ្លាញផ្ទះរាប់រយខ្នង
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥ខែឧសភាថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សចំនួន២២នាក់ បំផ្លាញផ្ទះរាប់រយខ្នង ហើយបណ្តាលឲ្យខូចខាតដំណាំក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌រួចទៅហើយ។

យោងតាមក្រុមមន្ត្រី, រដ្ឋាភិបាលតាលីបង់ នឹងទាក់ទងទៅអង្គការសង្គ្រោះអន្តរជាតិ ដើម្បីសុំជំនួយ។
លោក Hassibullah Shekhani ប្រធានផ្នែកទំនាក់ទំនង និងព័ត៌មាននៅអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថានបាននិយាយថា “ដោយសារតែទឹកជំនន់ និងព្យុះនៅក្នុងខេត្តចំនួន១២ មនុស្ស២២នាក់បានស្លាប់ និង៤០នាក់រងរបួស”។

ភ្លៀង និងទឹកជំនន់មានសភាពធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តភាគខាងលិច Badghis និង Faryab និងខេត្តភាគខាងជើង Baghlan។
លោក Shekhani និយាយថា ផ្ទះចំនួន ៥០០ខ្នងត្រូវបានបំផ្លាញទាំងស្រុង, ២០០០ខ្នងរងការខូចខាត, សត្វពាហនៈ៣០០ក្បាលបានស្លាប់, និងដំណាំប្រហែល៣០០០ហិកតាត្រូវបានខូចខាត។

លោកថា គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិកំពុងជួយ ហើយក្រុមមន្ត្រីអាហ្វហ្គាស្ថាននឹងទៅរកអង្គការអន្តរជាតិផ្សេងទៀត ដើម្បីសុំជំនួយ។
គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន បានទទួលរងនូវគ្រោះរាំងស្ងួត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកាន់តែអាក្រក់ទៅៗដោយសារការប្រែប្រួលអាកាសធាតុ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


