Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះមន្ទីរពេទ្យព្យាបាលកូវីដ ស្លាប់មនុស្ស ១០នាក់ នៅ ម៉ាសេដូនីខាងជើង

បានផុស

នៅ

មនុស្សយ៉ាងតិច១០នាក់បានស្លាប់ ក្នុងអគ្គិភ័យនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងទីក្រុង Tetovo នៃប្រទេស ម៉ាសេដូនីខាងជើង។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងមិនដល់មួយម៉ោងផង បន្ទាប់ពីវារលត់ទៅវិញនៅម៉ោងប្រហែល ២១:០០ ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Venko Filipce បានព្រមានថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងបន្ថែមទៀត។

លោក Filipce និយាយថា “ក្រុមគ្រូពេទ្យកំពុងប្រយុទ្ធដើម្បីជីវិតអ្នករបួស”។ ហើយលោកបានហៅគ្រោះអគ្គិភ័យនេះថា ជាគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាច ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

គេមិនច្បាស់ទេថាតើ មានអ្នកជំងឺប៉ុន្មាននាក់កំពុងត្រូវបានព្យាបាលក្នុងមន្ទីរពេទ្យនោះនៅពេលឧប្បត្តិហេតុនេះ កើតឡើង។

មន្ទីរពេទ្យនេះ​ ត្រូវបានគេរាយការណ៍ថាបានសាងសង់កាលពីឆ្នាំមុនដើម្បីថែទាំមនុស្សដែលឈឺធ្ងន់ដោយសារវីរុសកូវីដ-១៩។

គួរបញ្ជាក់ថា ប្រទេសម៉ាសេដូនីខាងជើង ដែលមានប្រជាជនប្រហែលពីរលាននាក់ បានរាយការណ៍ពីករណីឆ្លងកូវីដជាង ១៨០,០០០ ករណី និងស្លាប់ ៦,១៥៣នាក់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម