ព័ត៌មានអន្ដរជាតិ
គុយបា ចាប់ផ្តើមចាក់ថ្នាំបង្ការកូវីដ ដល់កុមារអាយុត្រឹម២ឆ្នាំ ដោយប្រើវ៉ាក់សាំងមិនទទួលស្គាល់ពី WHO
កាលពីថ្ងៃចន្ទទី៦ខែកញ្ញា គុយបា បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែល ចាក់វ៉ាក់សាំងកូវីដលើកុមារចាប់ពីអាយុ២ឆ្នាំ ដោយប្រើថ្នាំបង្ការផលិតក្នុងស្រុក ទោះអង្គការសុខភាពពិភពលោកមិនទទួលស្គាល់។

កោះដែលមានប្រជាជនចំនួន ១១.២ លាននាក់មួយនេះ មានបំណងចាក់ថ្នាំបង្ការរោគដល់ក្មេងៗរបស់ខ្លួនទាំងអស់ មុនពេលបើកសាលារៀនឡើងវិញបន្ទាប់ពីត្រូវបានបិទ ចាប់តាំងពីខែមីនាឆ្នាំ ២០២០មក។
ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ប៉ុន្តែគឺជាការរៀនតាមអនឡាញនៅផ្ទះ ទោះយ៉ាងណា ផ្ទះរបស់ប្រជាជនគុយបាភាគច្រើនមិនមានអ៊ីនធើណិតប្រើប្រាស់នោះទេ។

បន្ទាប់ពីបានបញ្ចប់ការសាកល្បងព្យាបាលលើអនីតិជនដោយប្រើវ៉ាក់សាំង Abdala និង Soberana, ប្រទេសគុយបាបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគដល់កុមាររបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមពីក្មេងអាយុ១២ឆ្នាំឡើងទៅ។
ដោយឡែក កាលពីថ្ងៃចន្ទ គុយបាយ បានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារក្នុងក្រុមអាយុ ២ទៅ១១ឆ្នាំ នៅខេត្ត Cienfuegos ភាគកណ្តាល។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងគុយបា ដែលត្រូវបានបង្កើតឡើងដំបូងគេនៅតំបន់អាមេរិកឡាទីន គឺមិនបានឆ្លងកាត់ការត្រួតពិនិត្យពីអន្តរជាតិទេ។
វាផ្អែកលើបច្ចេកវិទ្យាលាយបញ្ចូលប្រូតេអ៊ីន ដូចដែលត្រូវបានប្រើដោយវ៉ាក់សាំង Novavax របស់សហរដ្ឋអាមេរិកនិង Sanofi របស់បារាំងដែរ ហើយវ៉ាក់សាំងទាំងនោះ ក៏កំពុងរង់ចាំការយល់ព្រមពី WHO ដូចគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វៀតណាម រឹបអូសថ្នាំ Lianhua Qingwen រត់ពន្ធខុសច្បាប់មកពីប្រទេស ចិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


