Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ចាប់ផ្ដើមបន្ថយការរឹតត្បិត ហើយចាត់ទុកកូវីដថា ជាជំងឺស្រដៀងនឹងគ្រុនផ្ដាសាយតាមរដូវវិញ

បានផុស

នៅ

ក្រោយចំនួននៃការចាក់វ៉ាក់សាំងកើនឡើងនៅកូរ៉េខាងត្បូង មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេកំពុងស្វែងរកមធ្យោបាយល្អ ជំនួសឲ្យការរឹតត្បិត ជាមួយនឹងគោលនយោបាយមួយ ដែលបង្កើត​ឡើង​ជុំវិញ​ការរស់នៅ​ជាមួយ​មេរោគ​នេះ ​អាច​នឹង​ចាប់ផ្ដើម​នៅ​ខែ ​វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ពេល​ដែល​ការ​​រឹតត្បិត​តឹងរ៉ឹង​បាន​ផ្ទុះឡើងចុងក្រោយ​នេះ ​ដោយ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូចមួយចំនួនត្អូញត្អែរ​ថា ពួកគេ​កំពុង​ប្រឈមមុខ​ការ​បិទទ្វារ​ ហើយ​កម្មករ​ផ្សេងទៀត​បាន​ប្រកាស​ថា​ មាន​គម្រោង​ធ្វើ​បាតុកម្ម​នៅ​តាម​ទីក្រុង​មួយ​ចំនួនថែមទៀត។

មន្ត្រី​ជាន់ខ្ពស់​សុខាភិបាលលោក Son Young Rae បាន​និយាយនៅក្នុងសន្និសីទសារព័ត៌មាន​ថា“ នៅ​ចុង​ខែ​តុលា​ មនុស្ស ៧០ភាគរយ នឹងត្រូវចាក់ថ្នាំបង្ការរោគពេញលេញ” ។ យើងរំពឹង​ថា ​ចាប់ពីខែ ​វិច្ឆិកា តទៅ ​យើង​នឹង​ស្ថិតក្នុងស្ថានភាព​មួយ គឺ​ត្រូវ​ពិនិត្យមើលឡើងវិញនូវការ​ផ្លាស់ប្ដូរ​ជា​ជំហានៗ ជា​រៀងរាល់​ថ្ងៃ។ ហើយ​វិ​ធានការ​អាច​ត្រូវ​បន្ធូរបន្ថយ និងត្រូវចាត់​ទុកថា ជាជំងឺ​ស្រដៀង​នឹង​​គ្រុន​ផ្ដាសាយ​តាម​រដូវវិញ។

ទោះយ៉ាងណា ព័ត៌មាន​លម្អិត​នៃ​ការផ្លាស់ប្តូរគោលនយោបាយ មិនត្រូវបានបង្ហាញទេ ​ប៉ុន្តែលោក Son និង​មន្រ្តី​ផ្សេងទៀត​ បាន​សង្កត់​ធ្ងន់​ថា កូរ៉េខាងត្បូង​នឹងធ្វើតាម​ដំណើរការ​បន្តិចម្តងៗ ជាជាង​ដក​ការ​រឹត​បន្តឹង​ភ្លាមៗ​ ដូច​ប្រទេស​ខ្លះ​បាន​ធ្វើ។

បន្ទាប់ពី​មានការ​ចាប់ផ្ដើម​យឺតយ៉ាវ ក្នុងការផ្តល់វ៉ាក់សាំងនៅដើម​ឆ្នាំនេះ ​កូរ៉េខាងត្បូង​បាន​បង្កើន​ការ​ចាក់​ថ្នាំបង្ការរោគរបស់ខ្លួនក្នុងរយៈពេលជា​ច្រើន​សប្តាហ៍​កន្លងមក​នេះ ដោយ​ទទួល​បានកំណត់​ត្រាសរុបមួយថ្ងៃច្រើនជាង ១.៣៦ លានដូស​ កាល​ពីថ្ងៃ​អង្គារ។ គិតត្រឹមថ្ងៃពុធម្សិលមិញ ​ប្រជាជន​ចំនួន ៦១ភាគរយ បាន​ទទួលដូសដំបូង​ ហើយ​ប្រហែល ៣៧ភាគរយ ត្រូវ​បាន​ចាក់ថ្នាំ​បង្ការ​រោគ​ទាំងស្រុង៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ទោះបីកូវីដមានការថមថយ តែក៏ត្រូវបំប៉នអាហារ ១០ មុខនេះ ដើម្បីជួយបង្កើនភាពស៊ាំបានខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទី មុន

ជម្រុះ World Cup យប់មិញ ក្រុមអាស៊ានសុទ្ធតែចាញ់ច្រើនគ្រាប់ដូចគ្នា

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម