ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី អាចបន្ធូរបន្ថយការរឹតត្បិតនៅសប្ដាហ៍ក្រោយ ទោះករណីឆ្លងកូវីដបន្តកើតមានខ្ពស់ក៏ដោយ
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានស្នើឲ្យបន្ធូរបន្ថយការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នៅសប្តាហ៍ក្រោយ ទោះបីជាករណីឆ្លងនៅតែបន្តកើតមានខ្ពស់នៅក្នុងប្រទេសក៏ដោយ ។
ប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ៣៨,៣២៥ ករណី និងស្លាប់ ១,២៨០ នាក់កាលពីថ្ងៃអង្គារ ដែលជាចំនួនខ្ពស់បំផុតទី ២ គិតមកទល់ពេលនេះ ខណៈករណីឆ្លងដែលកំពុងកើនឡើងនេះ ក៏មានចំណែកនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ផងដែរ ។

ការរឹតត្បិតដ៏តឹងរ៉ឹង ដែលត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី ៣ ខែកក្កដា ត្រូវបានបញ្ចប់កាលពីថ្ងៃអង្គារនៅកោះជ្វា ដែលជាទីក្រុងនៃរដ្ឋធានីហ្សាការតា និងក្នុងគោលដៅទេសចរណ៍ឈានមុខគេនៅកោះបាលី ។ វិធានការរឹតត្បិតនេះរួមមាន បុគ្គលិកនៃអាជីវកម្មដែលមិនចាំបាច់ ត្រូវធ្វើការពីផ្ទះ ។
លោក Joko Widodo បាននិយាយកាលពីថ្ងៃអង្គារថា ការរឹតត្បិត នឹងត្រូវបន្តរហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែលោកចង់សម្រួលដល់ពួកគេ ដោយបន្ថូរបន្ថយការរឹតត្បិតនៅសប្តាហ៍ក្រោយ ប្រសិនបើករណីឆ្លងធ្លាក់ចុះ ។

ទន្ទឹមនោះ សមាជិកគណៈរដ្ឋមន្រ្តីមួយចំនួនបានលើកឡើងថា វិធានការនេះអាចត្រូវបានពន្យារពេលជាច្រើនសប្តាហ៍ទៀត ។ ប៉ុន្តែលោក Joko Widodo កាលពីសប្តាហ៍មុនបានហៅបញ្ហានេះថាជា បញ្ហាពិបាកដោះស្រាយណាស់ ដោយបានបង្ហាញពីក្តីបារម្ភរបស់លោក ចំពោះផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច ។
បន្ថែមពីនេះ លោកប្រធានាធិបតីក៏រងការរិះគន់ពីអ្នកជំនាញផងដែរ ដោយនិយាយថា លោកកំពុងដាក់សេដ្ឋកិច្ចនាំមុខសុខភាពរបស់ប្រជាជន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទោះកូវីដផ្ទុះខ្លាំង ក៏ពលរដ្ឋ ឥណ្ឌូណេស៊ី រាប់លាននាក់នៅតែប្រារព្ធពិធី Eid al-Adha
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


