ព័ត៌មានអន្ដរជាតិ
ធូរស្បើយមិនទាន់បានប៉ុន្មានផង ឥណ្ឌា បើកទីក្រុងធំៗឡើងវិញ ក្រោយឃើញករណីឆ្លងធ្លាក់ចុះរយៈពេល ២ ខែមកនេះ
រដ្ឋធានីញូវដែលី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុបុមបៃ របស់ឥណ្ឌា បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត ជាបណ្តើរៗនៅថ្ងៃចន្ទនេះ ខណៈករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសនេះ បានធ្លាក់ចុះរយៈពេល ២ ខែកន្លងមកនេះ ។
លោក Arvind Kejriwal នាយករដ្ឋមន្រ្តីក្រុងដេលី បាននិយាយនៅថ្ងៃចន្ទនេះថា “យើងត្រូវតែមានសុវត្ថិភាព ពីការឆ្លងជំងឺកូវីដ ១៩ ហើយក៏នឹងធ្វើឲ្យសេដ្ឋកិច្ច ដើរទៅរកភាពដើមវិញផងដែរ” ។
លោកបានបញ្ជាឲ្យហាងចំនួនពាក់កណ្តាល ក្នុងរាជធានីបើកដំណើរការ តែត្រូវកំណត់ចំនួនមនុស្ស ហើយអនុញ្ញាតឲ្យការិយាល័យ និងបណ្តាញផ្លូវដែកក្រោមដី បើកដំណើរការ ៥០ ភាគរយ នៃសមត្ថភាពផ្ទុករបស់ពួកគេ ។
ប៉ុន្តែការទប់ស្កាត់ខ្លះ នៅតែត្រូវបានរក្សា ដូចជា ការហាមឃាត់ការបរិភោគអាហារ នៅតាមភោជនីយដ្ឋាន រោងកុន និងទីតាំងកាយសម្ព័ន្ធក្នុងទីក្រុង ដែលនៅតែមានអ្នកជាសះស្បើយតិចតួច ពីការកើនឡើងករណីឆ្លង ក្នុងខែមេសា និងឧសភា ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌានៅថ្ងៃចន្ទនេះ បានរាយការណ៍ថាមានករណីឆ្លងថ្មី ចំនួន ១០០,៦៣៦ ករណី បន្ទាប់ពីមានករណីឆ្លងលើស ៤០០,០០០ ករណីជាច្រើនថ្ងៃនៅក្នុងខែឧសភា និងមានអ្នកស្លាប់ថ្មី ២,៤២៧ នាក់ ។
មន្ទីរពេទ្យក្នុងទីក្រុង ដែលមានប្រជាជនសរុបប្រមាណ ៤០ លាននាក់ គឺពោរពេញទៅដោយ អ្នកជំងឺកូវីដ ១៩ ណែនណាន់តាន់តាប់ដ៏អាក្រក់បំផុត កាលពីខែមេសា និងឧសភា ដោយសារកង្វះអុកស៊ីសែន និងថ្នាំសំខាន់ៗដទៃទៀត ។
កំណើនដ៏ធំធេងនេះ បានធ្វើឲ្យប្រទេសឥណ្ឌារាយការណ៍ពីចំនួនករណីឆ្លង និងអ្នកស្លាប់បំបែកកំណត់ត្រា ក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតទី ២ ដែលមានចំនួនតិចជាង ២៩ លាននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ថ្មីទៀត! សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ វាយពេទ្យ ឥណ្ឌា ផ្អើលបន្ទប់ ICU (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


