ព័ត៌មានអន្ដរជាតិ
ឥណ្ឌារកឃើញអង់ទីគ័រប្រឆាំងកូវីដធ្លាក់ចុះខ្លាំងក្រោយចាក់វ៉ាក់សាំង៤ខែ
ការសិក្សាមួយលើបុគ្គលិកសុខាភិបាលដែលបានចាក់វ៉ាក់សាំងពេញទាំងពីរដូសចំនួន៦១៤នាក់នៅប្រទេសឥណ្ឌាបានរកឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអង់ទីគ័រប្រឆាំងនឹងកូវីដ-១៩ ក្នុងរយៈពេល៤ខែនៃការចាក់ដូសទី១។
ការសិក្សារកឃើញនេះហើយដែលបានជួយឲ្យរដ្ឋាភិបាលឥណ្ឌាសម្រេចថាតើត្រូវចាក់ដូសជំរុញបន្ថែម ខណៈប្រទេសមួយចំនួនបានចាក់ដូសទី៣ហើយ។
នាយកវិទ្យាស្ថានគ្រប់គ្រងដោយរដ្ឋមួយរបស់ឥណ្ឌាបានធ្វើការសិក្សានេះបាននិយាយថា អង់ទីគ័របានកំពុងថយចុះមិនមែនមានន័យថា មនុស្សដែលបានចាក់វ៉ាក់សាំងបាត់បង់សមត្ថភាពរបស់ពួកគេដើម្បីការពារជំងឺកូវីដឡើយ ពីព្រោះកោសិកាចងចាំរបស់រាងកាយប្រហែលនៅតែអាចផ្តល់ការការពារបានយ៉ាងខ្លាំង។

លោក Sanghamitra Pati នៅមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំតំបន់ស្ថិតនៅទីក្រុង Bhubaneswar បាននិយាយនៅថ្ងៃអង្គារ៍ម្សិលមិញថា ៖«បន្ទាប់ពី៦ខែ យើងគួរតែអាចប្រាប់អ្នកឲ្យកាន់តែច្បាស់ថាតើត្រូវការចាក់ដូសជំរុញបន្ថែមនៅពេលណា។ ហើយយើងគួរជំរុញឲ្យការសិក្សាស្រដៀងគ្នានៅតំបន់ផ្សេងគ្នាសម្រាប់ទិន្នន័យឥណ្ឌាបឋម»។
អ្នកស្រាវជ្រាវអង់គ្លេសបាននិយាយកាលពីខែមុនថា ការការពារទទួលបានពីការចាក់ពីរដូសនៃវ៉ាក់សាំង Pfizer/BioNTech និង AstraZeneca បានចាប់ផ្តើមចុះខ្សោយក្នុងរយៈពេល៦ខែ។
ការសិក្សារបស់ប្រទេសឥណ្ឌាដែលបានចេញផ្សាយនៅ Research Square ប៉ុន្តែមិនទាន់ត្រូវបានត្រួតពិនិត្យឡើងវិញគឺជាការរកឃើញមួយនៃការសិក្សាបែបនេះលើកដំបូងនៅក្នុងប្រទេសពាក់ព័ន្ធនឹងការចាក់ Covishield ពីរដូសដែលវ៉ាក់សាំងនេះទទួលបានអាជ្ញាប័ណ្ណពី AstraZeneca និងវ៉ាក់សាំងផលិតក្នុងស្រុក Covaxin។
មន្ត្រីសុខាភិបាលបាននិយាយថា ទោះជាពួកគេកំពុងសិក្សាពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនៃការចាក់ដូសជំរុញ ក៏អាទិភាពគឺចាក់វ៉ាក់សាំងបង្ការកូវីដដល់ប្រជាជនឥណ្ឌាធំពេញវ័យឲ្យបាន៩៤៤លាននាក់។ ជាង៦០%នៃពួកគេហោចណាស់ចាក់បាន១ដូស និង១៩%ចាក់បាន២ដូស។
ករណីឆ្លង និងស្លាប់ដោយកូវីដនៅប្រទេសឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងឆ្លងខ្លាំងឈានដល់កំពូលជាង៤០០០០០នាក់កាលពីដើមខែឧសភា។ ឥណ្ឌាមានករណីឆ្លងសរុបដែលត្រូវបានរាយការណ៍ ៣៣.២៩លាននាក់ និងស្លាប់៤៤៣២១៣នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


