ព័ត៌មានអន្ដរជាតិ
Pacquiao ដាក់ពាក្យបណ្តឹងគ្រូគង្វាលម្នាក់ ទាមទារសំណងជាង ២លានដុល្លារអាមេរិក
ស្តេចប្រដាល់ហ្វីលីពីននិងជាសមាជិកព្រឹទ្ធសភា Manny Pacquiao កាលពីថ្ងៃអង្គារ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍តាមអីនធើណិត ទាមទារសំណងទឹកប្រាក់ ១០០ លានប៉េសូ (២,០០៩,២២៥ ដុល្លារអាមេរិក) ប្រឆាំងនឹងគ្រូគង្វាលម្នាក់ឈ្មោះ Apollo Quiboloy ដែលមានមូលដ្ឋាននៅទីក្រុង Davao។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Pacquiao បានជំទាស់នៅក្នុងពាក្យបណ្តឹងកម្រាស់ ១៣ ទំព័ររបស់គាត់ថា លោក Quiboloy គួរតែផ្តល់សំណងដល់គាត់ចំនួន១០០លានប៉េសូ ជាការខូចខាតរួមទាំងថ្លៃមេធាវីផងដែរ សម្រាប់ការប្រើប្រាស់អំណាចនិងឥទ្ធិពលរបស់គាត់ ក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិត។
ក្នុងពាក្យបណ្តឹងនោះ Pacquiao និយាយថា “លោក Quiboloy បានប្រើប្រាស់ពាក្យមិនពិតដោយចេតនា ដុះខាត់គំនិតរបស់សាធារណជនហ្វីលីពីន ដោយឃោសនាភូតកុហក ដើម្បីធ្វើឲ្យខូចរូបភាពនិងកេរ្តិ៍ឈ្មោះរបស់អ្នកបម្រើសាធារណៈស្មោះត្រង់។ គាត់ថែមទាំងមានភាពក្លាហានក្នុងការដកស្រង់ព្រះគម្ពីរបរិសុទ្ធ បន្តការកុហកបោកបញ្ឆោតអ្នកមានជំនឿលើគាត់ និងធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ដោយបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកដទៃផងដែរ”។

ពាក្យបណ្តឹងនេះកើតចេញពីការផ្សាយតាមកញ្ចក់ទូរទស្សន៍ និងការបង្ហោះលើបណ្តាញសង្គមដោយលោក Quiboloy ដែលអះអាងថា Pacquiao បានប្រើប្រាស់ថវិកាសាធារណៈ សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡា Sarangani ដែលមិនទាន់បញ្ចប់ការសាងសង់។
លោក Quiboloy បានអះអាងថា គម្រោងនេះបានធ្វើឲ្យរដ្ឋាភិបាលខាតបង់ថវិកាចំនួន ៣.៥ ពាន់លានប៉េសូ។

គួរបញ្ជាក់ថា ការចោទប្រកាន់របស់គ្រូគង្វាលរូបនេះ បានកើតឡើងបន្ទាប់ពី Pacquiao និយាយថា អំពើពុករលួយកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសហ្វីលីពីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ GMA
ចុចអាន៖ មើលវីដេអូនេះដឹងហើយថា សភាពរបស់ Pacquiao បែបណា ក្រោយចាញ់ Ugas
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


