ព័ត៌មានជាតិ
គិតត្រឹម០២សប្តាហ៍ ក្រសួងមហាផ្ទៃទទួលពាក្យបណ្ដឹងជាង៦០ តាមប្រព័ន្ធអនឡាញ
ក្រោយការដាក់ឲ្យដំណើរការផ្លូវការ នៃការទទួលបណ្ដឹងតាមប្រព័ន្ធអនឡាញ អស់រយៈពេល០២សប្តាហ៍កន្លងមក ក្រសួងមហាផ្ទៃ ទទួលបានបណ្ដឹងជាង៦០បណ្ដឹង ក្នុងក្របខណ្ឌរបស់ខ្លួន ដោយមានទាំងពលរដ្ឋ និងមន្ត្រីរាជការ។


លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះបណ្ដឹងទាំងជាង៦០ដែលអគ្គារលេខាធិការដ្ឋានក្រសួងមហាផ្ទៃទទួលបាន មានបណ្ដឹងពីពលរដ្ឋមានប្តឹងពលរដ្ឋដូចគ្នា ចំនួន២៤បណ្ដឹង , ពលរដ្ឋប្ដឹងមន្ត្រីរាជការ នៃក្របខណ្ឌក្រសួងមហាផ្ទៃ ចំនួន០៦បណ្ដឹង , ពលរដ្ឋប្ដឹងអង្គភាពដែលឋិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃ លើការផ្តល់សេវាធារណៈមិនបានល្អប្រសើរចំនួន០៣បណ្ដឹង , ករណីមន្ត្រីរាជការ ប្ដឹងមន្ត្រីដូចគ្នា ពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវ និងរំលោភសិទ្ធិមន្ត្រីដូចគ្នា ចំនួន០៣បណ្ដឹង , បណ្ដឹងស្ទួនគ្នាចំនួន១៧បណ្ដឹង , និងបណ្ដឹងដែលគ្មានប្រភពច្បាស់លាស់ត្រឹមត្រូវ គឺមាន១០បណ្ដឹង

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
ប្រជាពលរដ្ឋប្រុសស្រី បានសម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ ដែលវាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍ដល់មន្ត្រីថ្នាក់ជាតិ អំពីបញ្ហាដែលកើតមាន មិនថាជាបញ្ហាជាមួយពលរដ្ឋដូចគ្នា ឬជាមួយមន្ត្រីតាមមូលដ្ឋាន ។ ពលរដ្ឋ បន្ថែមថាការទទួលបណ្តឹងអនឡាញនេះទៀតសោត វាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ។


គួររំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងលើការដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅជាភាសាអង់គ្លេសថា Complain Submission System ( CSS ) ដើម្បីបង្ក លក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធីដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័សសំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធសមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគីពាក់ព័ន្ធ៕ អត្ថបទ៖ សុភា

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


