បើកដៃឲ្យឈប់សម្រាក ៣ថ្ងៃ កូរ៉េខាងត្បូង ផ្ទុះកូវីដខ្លាំងបំផុតមិនធ្លាប់មាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បើកដៃឲ្យឈប់សម្រាក ៣ថ្ងៃ កូរ៉េខាងត្បូង ផ្ទុះកូវីដខ្លាំងបំផុតមិនធ្លាប់មាន

បានផុស

នៅ

ការឆ្លងមេរោគកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនលើស ៣,០០០ ករណីជាលើកដំបូង ដែលបណ្តាលមកពីការរីករាលដាលក្នុងអំឡុងពេលឈប់សម្រាករយៈពេល៣ថ្ងៃនៅសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា ករណីឆ្លងវីរុសកូវីដចំនួន ៣,២៧៣ ករណីកាលពីថ្ងៃសុក្រ បានកើនលើសកម្រិតខ្ពស់បំផុតដែលកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ កើនដល់ ២៩៨,៤០២ នាក់និងស្លាប់ចំនួន ២,៤៤១ នាក់។

ក្នុងចំណោមការឆ្លងថ្មី មានការឆ្លងក្នុងសហគមន៍ចំនួន ៣,២៤៥ ករណី ខណៈ ២៨ ករណីជាការនាំចូល។ ជាង ៧៧ភាគរយ នៃករណីសរុប គឺស្ថិតនៅក្នុងទីក្រុងសេអ៊ូលនិងតំបន់ដែលនៅជិតរដ្ឋធានីដែលមានប្រជាជនប្រហែល ៥២ លាននាក់មួយនេះ។

លោកស្រី Jeong Eun-kyeong នាយកទីភ្នាក់ងារនេះបាននិយាយថា “យើងប៉ាន់ប្រមាណថា កំណើននៃការធ្វើដំណើរក្នុងអំឡុងថ្ងៃបុណ្យ Thanksgiving ក៏ដូចជាកំណើនទំនាក់ទំនងរវាងមនុស្សនិងមនុស្ស អាចជាហេតុផលចម្បងនៃការហក់ឡើងយ៉ាងគំហុកនៃករណីឆ្លងនេះ”។

លោកស្រីបានប្រាប់សន្និសីទកាសែតថា ការផ្ទុះឡើងនាពេលបច្ចុប្បន្ននៃវីរុសកូវីដបំប្លែងខ្លួន Delta បានរួមចំណែកដល់ការកើនឡើងនៃការឆ្លង។

លោកស្រីបានបន្ថែមថា ការឆ្លងមេរោគប្រចាំថ្ងៃ អាចបន្តកើនឡើងក្នុងរយៈពេលមួយឬពីរសប្តាហ៍ខាងមុខនេះ ហើយលោកស្រីបានជំរុញឲ្យប្រជាជន ពន្យារពេលឬលុបចោលការជួបជុំជាលក្ខណៈឯកជនក្នុងអំឡុងពេលនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រទី២៤ខែកញ្ញា ប្រជាជនកូរ៉េខាងត្បូងចំនួន ៧៣,៥ភាគរយ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយជិត ៤៥ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ទោះស្រដៀងផ្តាសាយមែន តែរោគសញ្ញាសំខាន់ចំនួន ២ បញ្ជាក់ថា អ្នកកើតកូវីដហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services