ព័ត៌មានអន្ដរជាតិ
មេបញ្ជាការអ៊ីរ៉ង់ម្នាក់ទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅព្រំដែនអ៊ីរ៉ាក់-ស៊ីរី
សន្តិសុខអ៊ីរ៉ាក់ និងមន្រ្តីកងជីវពលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសមួយបានសម្លាប់មេបញ្ជាការម្នាក់នៃឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) នៅឯព្រំដែនអ៊ីរ៉ាក់-ស៊ីរី ចន្លោះថ្ងៃអាទិត្យ និងថ្ងៃចន្ទ ។
ពួកគេមិនអាចបញ្ជាក់ពីអត្តសញ្ញាណរបស់មេបញ្ជាការដែលពួកគេបាននិយាយថាត្រូវបានសម្លាប់រួមជាមួយបុរស ៣ នាក់ផ្សេងទៀតដែលកំពុងធ្វើដំណើរតាមរថយន្តជាមួយគាត់នោះទេ ។
មន្ត្រីសន្តិសុខអ៊ីរ៉ាក់ពីរនាក់បាននិយាយដោយឡែកថា រថយន្តនេះដឹកអាវុធឆ្លងកាត់ព្រំដែនអ៊ីរ៉ាក់ ហើយត្រូវបានវាយប្រហារ បន្ទាប់ពីបានចូលទឹកដីស៊ីរី ។

ក្រុមមន្ត្រីយោធាអ៊ីរ៉ាក់បាននិយាយដោយមិនផ្តល់ការបញ្ជាក់ ឬផ្តល់ពេលវេលាពិតប្រាកដនៃឧប្បត្តិហេតុនេះថា ក្រុមយោធាប៉ារ៉ាអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់បានជួយរកសាកសព ។
ប្រភពព័ត៌មានពីយោធា និងកងជីវពលក្នុងតំបន់បានបញ្ជាក់ពីរបាយការណ៍នេះ ទោះបីជា Reuters មិនអាចបញ្ជាក់ដោយឯករាជ្យថា មេបញ្ជាការអ៊ីរ៉ង់ម្នាក់ត្រូវបានសម្លាប់តាមរបៀបណាក៏ដោយ ។
ឧប្បត្តិហេតុនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលអ៊ីរ៉ង់លោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាតនៅទីក្រុងតេអេរ៉ង់ក្នុងការសម្លាប់ដែលអ៊ីរ៉ង់បានស្តីបន្ទោសទៅលើប្រទេសអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


