ព័ត៌មានអន្ដរជាតិ
របាយការណ៍UN៖ មុនបោះឆ្នោត យោធាមីយ៉ាន់ម៉ា បាញ់៤០០លើក សម្លាប់ជនស៊ីវិលយ៉ាងតិច១៧០នាក់
អង្គការសហប្រជាជាតិ(UN) ថ្លែងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនស៊ីវិល ១៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសចំនួន ៤០០ លើក របស់របបយោធាប្រទេសមីយ៉ាន់ម៉ា អំឡុងពេលពីរខែមុនការបោះឆ្នោត។

យោងតាម AFP, ការបោះឆ្នោតបីដំណាក់កាល រយៈពេលមួយខែរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ ជាពិសេសបានដាក់កម្លាំងយោធាចូលអំឡុងពេលបោះឆ្នោត តែអ្នកឃ្លាំមើលក្នុងនាមជាអ្នកប្រជាធិបតេយ្យបានច្រានចោល ថាវាជាការប៉ុនប៉ងក្នុងការប្តូរឈ្មោះ ហើយគ្រប់គ្រងរបស់កងទ័ពដដែល។
មិនតែប៉ុណ្ណោះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរិះគន់យ៉ាងចាស់ដៃ ចំពោះការបោះឆ្នោតនេះ។ នៅថ្ងៃសុក្រ អង្គការសហប្រជាជាតិ បានព្រមានមីយ៉ាន់ម៉ាថា បានបរាជ័យក្នុងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ហើយធ្វើការវាយប្រហារដោយកម្លាំងយោធាទៅលើប្រជាជនបានបន្តឥតឈប់ឈរ។
លោក James Rodehaver ប្រធានការិយាល័យសិទ្ធិរបស់មីយ៉ាន់ម៉ា បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ(Geneva) ថា៖ «ការបោះឆ្នោតដែលបានធ្វើឡើងនេះ មិនបានរារាំងអំពើហិង្សាដែលបន្តពេញក្នុងឆ្នាំ២០២៥ ទេ»។
ថ្លែងពីទីក្រុងបាងកក លោកបានគូសបញ្ជាក់ថា៖ «ឆ្នាំ២០២៥ គឺជាឆ្នាំដែលជនស៊ីវិលស្លាប់ដោយសារការវាយប្រហារតាមអាកាសច្រើនជាងគេទាំងអស់ ចាប់តាំងពីឆ្នាំ ២០២១ មក ហើយការវាយប្រហារតាមផ្លូវអាកាសនៅតែបន្តរហូតដល់ថ្ងៃបោះឆ្នោត»។
អង្គការសហប្រជាជាតិបានបន្តទៀតថា៖ « ប្រភពគួរឱ្យទុកចិត្តបានផ្ទៀងផ្ទាត់ថា យ៉ាងហោចណាស់ ជនស៊ីវិល ១៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាចំនួន ៤០៨ លើក។ ត្រូវបានរាយការណ៍ ដោយប្រភពច្បាស់លាស់អំឡុងពេលបោះឆ្នោតដែលមានរយៈពេលជិតពីរខែ ចាប់ពីដើមខែធ្នូ»។
លោក Rodehaver ឱ្យដឹងទៀតថា៖ «ចំនួនអាចកើនឡើង ដោយចង្អុលបង្ហាញថាការផ្ទៀងផ្ទាត់តួរលេខ មានភាពស្មុគស្មាញចាប់តាំងពី ធ្វើទំនាក់ទំនងត្រូវបានកាត់ផ្តាច់ និងភាពភ័យខ្លាចរបស់ពលរដ្ឋ នៅក្នុងទីតាំងមួយចំនួនដែលពិបាកនិយាយមកកាន់យើង»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


