Connect with us

ព័ត៌មានអន្ដរជាតិ

ស្របពេលអ៊ីរ៉ង់ប្រកាសសងសឹក មកមើលឃ្លាំងអាវុធទំនើបៗដ៏គួរឲ្យខ្លាចរបស់អ៊ីស្រាអែលសិនទើបដឹងអស្ចារ្យប៉ុនណា

បានផុស

នៅ

អ៊ីស្រាអែលគឺជាប្រទេសប្រើបច្ចេកវិទ្យាដ្រូននៅសមរភូមិឈានមុខគេលើលោកដោយមានរថយន្តភីកអាប់ ទូកនិងដ្រូនបញ្ជាពីចម្ងាយ។

កងកម្លាំងការពារជាតិអ៊ីស្រាអែល IDF បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យានេះចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០មក ដែលភាគច្រើនប្រើវាដើម្បីល្បាតនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយទីក្រុង ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយានយន្តភាគច្រើនមិនមានអាវុធស្រាប់ក៏ដោយ ប៉ុន្តែពួកគេក៏អាចបំពាក់ដោយកាំភ្លើងយន្តនិងកាំជ្រួចមីស៊ីលដែលអាចបាញ់ពីចម្ងាយបាន។

ជាលទ្ធផល អ៊ីស្រាអ៊ែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញបច្ចេកវិទ្យាដ្រូនធំជាងគេបំផុតនៅលើពិភពលោកដោយលក់យានគ្មានមនុស្សបើកបានក្នុងតម្លៃសរុប៤.៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ដែលភាគច្រើនទៅឲ្យអាស៊ីនិងអឺរ៉ុប។

គេហទំព័រ MailOnline បានបង្ហាញឃ្លាំងអាវុធរបស់អ៊ីស្រាអែលបន្ទាប់ពីប្រទេសអ៊ីរ៉ង់អះអាងថា កាំភ្លើងដែលគ្រប់គ្រងដោយផ្កាយរណបបំពាក់លើរថយន្តភីកអាប់មួយគ្រឿងត្រូវបានប្រើដើម្បីធ្វើឃាតលោក Mohsen Fakhrizadeh ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ពួកគេហើយបានដាក់ការស្តីបន្ទោសទៅលើអ៊ីស្រាអែល។

១- រថយន្តភីកអាប់បំពាក់កាំភ្លើងយន្ត

IDF បានបង្ហាញពីបច្ចេកវិទ្យានេះក្នុងឆ្នាំ២០១៦នៅពេល កាំភ្លើងយន្តត្រូវបានបំពាក់ទៅនឹងរថយន្ដភីកអាប់ Ford F-350 ដែលត្រូវបានរចនាឡើងដើម្បីល្បាតតាមព្រំដែន។

រថយន្ដដែលគេឲ្យឈ្មោះថា Border Protector Unmanned Ground Vehicles ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញានិងកាមេរ៉ាជាច្រើនដែលអាចឲ្យមនុស្សបញ្ជារថយន្តពីចម្ងាយបាន។

IDF បាននិយាយថា រថយន្តទាំងនេះបានដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះហើយក្រោយមកបានដាក់បញ្ចូលបច្ចេកវិទ្យាដែលគ្មានអ្នកបើកបរ។

– ទូកបញ្ជាពីចម្ងាយ

ទូក Protector ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន Rafael Advanced Defense Systems និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០០៥។

ទូកគ្មានមនុស្សបើកនិងគ្មានអាវុធនេះត្រូវបានប្រើដំបូងដើម្បីធ្វើបេសកកម្មឃ្លាំមើលជាប្រចាំដោយមិនបង្កគ្រោះថ្នាក់ដល់នាវិកឡើយ។

កាសែត The Times of Israel បានរាយការណ៍ថា ក្រោយមកក្រុមហ៊ុន Rafael បានអាប់ដែតឲ្យទូកនេះអាចបាញ់គ្រាប់រ៉ុក្កែតបានដោយកងទ័ពជើងទឹកបានបាញ់សាកល្បងអាវុធប្រកបដោយជោគជ័យនៅក្នុងឆ្នាំ២០១៨។

នាវាគ្មានមនុស្សបើកមួយចំនួនរបស់កងទ័ពជើងទឹកក៏បានបំពាក់ដោយកាំភ្លើងយន្តនិងកាណុងបាញ់ទឹកផងដែរដែលត្រូវបានបញ្ជាពីចម្ងាយដូចគ្នា។

៣- យានវាយប្រហារបើកបរដោយខ្លួនឯង

យានប្រយុទ្ធគ្មានមនុស្សបើក AvantGuard ត្រូវបានរចនាឡើងនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហ៊ុន G-NIUS ហើយបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០។

យាននេះត្រូវបានរចនាឡើងជាចម្បងសម្រាប់ការឃ្លាំមើល ល្បាតតាមផ្លូវ ស៊ើបការណ៍និងចាប់សញ្ញានិងបំផ្លាញគ្រឿងផ្ទុះ។

វាត្រូវបានបំពាក់ដោយរ៉ាដាលើដីដើម្បីជួយឲ្យវារកឃើញឧបករណ៍ផ្ទុះនិងប្រឆាំងរលកសញ្ញាដែលរារាំងសញ្ញាវិទ្យុ ដែលពេលខ្លះប្រើដើម្បីបំផ្ទុះឧបករណ៍។

AvantGuard ក៏អាចត្រូវបានបំពាក់ជាមួយកាំភ្លើងយន្ត៧.៦២មីល្លីម៉ែត្របញ្ជាពីចម្ងាយដែលដំណើរការពីមជ្ឈមណ្ឌលបញ្ជាផងដែរ។

៤- យានឈ្លបយកការណ៍គ្មានមនុស្សបើក

ក្នុងនាមជារ៉ូបូតវ័យចំណាស់ជាងគេបំផុតមួយនៅក្នុងឃ្លាំងរបស់អ៊ីស្រាអែល The Guardium ដែលក៏ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន G-NIUS ផងដែរនោះ បានចូលបម្រើការក្នុងឆ្នាំ២០០៨។

ជារ៉ូបូតតូច គ្មានអ្នកបើកនិងគ្មានអាវុធ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់បេសកកម្មល្បាតតាមព្រំដែននិងការស៊ើបការណ៍សម្ងាត់។

យាននេះត្រូវបានបំពាក់ដោយកាមេរ៉ា Infrared, រ៉ាដា, មីក្រូហ្វូនស្តាប់បានលឺច្បាស់, កាមេរ៉ានិងឧបករណ៍បង្ហាញការវាយប្រហារក្នុងករណីដែលពួកគេវាយប្រហារ។

ពួកគេក៏អាចត្រូវបានបំពាក់ដោយអាវុធដ៍សាហាវរួមទាំងកាំភ្លើងយន្តធុនស្រាលផងដែរ។

៥- ដ្រូន សាកាដូ

ដ្រូននេះតូចល្មមដែលអាចដាក់ក្នុងសាកាដូនិងបង្ហោះដោយដៃបាន។ ដ្រូន Elbit Skylark ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៨មក។

ដោយត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសអ៊ីស្រាអែល វាត្រូវបានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធនៅជុំវិញពិភពលោករួមទាំងកងកម្លាំងពិសេសបារាំង អូស្រ្តាលី កាណាដា ហូឡង់និងស៊ុយអែតផងដែរ។

ដ្រូននេះមានទំហំតូចពេកសម្រាប់បំពាក់ប្រព័ន្ធអាវុធហើយផ្ទុយទៅវិញ វាត្រូវបានបំពាក់ដោយម៉ាស៊ីនថតកាំរស្មីធម្មតានិងកាមេរ៉ា Infrared ដើម្បីបង្កើនភាពមើលឃើញរបស់កងទ័ពនិងផ្តល់ទិន្នន័យគោលដៅសម្រាប់ការវាយប្រហារពីអាកាស។

– ដ្រូនបាញ់មីស៊ីល

Hermes 450 ដែលត្រូវបានអភិវឌ្ឍនៅអ៊ីស្រាអែលដោយក្រុមហ៊ុន Elbit ត្រូវបានរចនាឡើងជាថ្មីម្តងទៀតជាដ្រូនឈ្លបយកការណ៍ប៉ុន្តែអាចបំពាក់ដោយមីស៊ីលបាន។

ជាធម្មតា Hermes ត្រូវបំពាក់ដោយម៉ាស៊ីនថតកាំរស្មីធម្មតានិងកាមេរ៉ា Infrared សម្រាប់មើលពេលថ្ងៃនិងពេលយប់និងបំពាក់ឡាស៊ែរដើម្បីជ្រើសរើសគោលដៅសម្រាប់ការវាយប្រហារតាមអាកាស។

កងទ័ពអាកាសអ៊ីស្រាអែលក៏បានរាយការណ៍ផងដែរថា បានកែច្នៃក្រុមដ្រូននេះដើម្បីបាញ់មីស៊ីល Rafael ឬ Hellfire ២គ្រាប់ក្នុងពេលតែមួយ។

ដ្រូននេះក៏មានប្រព័ន្ធស្វ័យប្រវតិ្តពេញលេញផងដែរហើយវាហោះហើរចេញពីកន្លែងរហូតដល់ចុះចតដោយខ្លួនឯង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ “ពិភពលោកគួរតែអរគុណអ៊ីស្រាអែលចំពោះការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់”

ចុចអាន៖ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម