ព័ត៌មានអន្ដរជាតិ
ឥឡូវនេះ ព្រះនាង Mako ប្រកាសរៀបអភិសេកជាមួយបុរសសាមញ្ញខែនេះហើយ
ស្នេហ៍ស្មោះសុខចិត្តលះបង់ចោលឋានៈនៅព្រះរាជវង្ស ព្រះនាងម្ចាស់ Mako របស់ប្រទេសជប៉ុន និងគូដណ្តឹងជារាស្ត្រសាមញ្ញលោក Kei Komuro បានប្រកាសនៅថ្ងៃសុក្រនេះថា ពួកគាត់នឹងរៀបអភិសេកនៅថ្ងៃទី២៦ ខែតុលានេះហើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន NHK ស្របពេលដែលមានភាពចម្រូងចម្រាសរឿងទាមទារឲ្យព្រះនាងលះបង់ឋានៈនៅព្រះញាតិវង្ស។
បុត្រីព្រះជន្ម២៩វស្សារបស់អតីតព្រះចៅអធិរាជ Akihito និងម្ចាស់ក្សត្រិយ៍ Komuro បានប្រកាសពិធីភ្ជាប់ពាក្យរបស់ពួកគាត់កាលពីឆ្នាំ២០១៧។ ប៉ុន្តែកាលបរិច្ឆេទសម្រាប់ការរៀបអភិសេកត្រូវបានពន្យារពេល បន្ទាប់ពីមានបញ្ហាហិរញ្ញវត្ថុរវាងមាតារបស់ព្រះនាង និងគូដណ្តឹងរបស់ព្រះនាង។

ព្រះនាង Mako និងលោក Komuro បានស្គាល់គ្នានៅពេលពួកគាត់បានរៀនជាមួយគ្នានៅសាកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ ក្នុងឆ្នាំ២០១២។
មុនពេលណែនាំរបស់លោកជាគូដណ្តឹងរបស់ព្រះញាតិវង្ស លោក Komuro ត្រូវបានស្គាល់ និងហៅថាជា«ព្រះអង្គម្ចាស់សមុទ្រ» បន្ទាប់ពីលោកបានរៀបចំយុទ្ធនាការណ៍បោសសំអាតឆ្នេរខ្សាច់ទេសចរណ៍នៅទីក្រុង Fujisawa។
ពួកគាត់ត្រូវបានគេរំពឹងថា នឹងផ្លាស់ទៅរស់នៅទីក្រុងញូវយ៉ក បន្ទាប់ពីរៀបអភិសេកហើយ ដែលនៅអាមេរិកលោក Komuro ធ្វើការងារជាមេធាវីម្នាក់។
ព្រះនាងត្រូវបានគេរាយការណ៍ថា នឹងលះបង់ការចំណាយថវិកាជាង១លានដុល្លារអាមេរិកដែលត្រូវបានគេរំពឹងថា នឹងទទួលបានសម្រាប់ការចាប់ផ្តើមជីវិតថ្មីក្រៅពីរាជវង្ស។
ច្បាប់អធិរាជជប៉ុនអនុញ្ញាតឲ្យតែព្រះអង្គម្ចាស់ (បុរស)តែប៉ុណ្ណោះស្នងតំណែងគ្រងរាជសម្បត្តិ។
ផ្ទុយទៅវិញ ប្រសិនបើព្រះនាងម្ចាស់រៀបអភិសេកជាមួយបុរសជារាស្ត្រសាមញ្ញ ព្រះនាងនឹងត្រូវលះបង់ចោលឋានៈនៅញាតិវង្ស។ ប្រការនេះបានធ្វើរាជវង្សអធិរាជប៉ុនមិនមានសមាជិកគ្រប់គ្រាន់ដើម្បីបំពេញរាជកិច្ចសាធារណៈឡើយ នៅពេលព្រះនាងម្ចាស់កាន់តែច្រើនរៀបអភិសេកនឹងបុរសសាមញ្ញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


