Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអូស្រ្តាលី ប្រមូលឧបករណ៍តេស្តកូវីដមកវិញ ព្រោះចេញលទ្ធផលខុស

បានផុស

នៅ

ក្រុមហ៊ុនផលិតឧបករណ៍តេស្តរបស់អូស្ត្រាលីឈ្មោះ Ellume បាននិយាយថា ខ្លួនបានប្រមូលមកវិញនូវឧបករណ៍តេស្តរកមេរោគកូវីដ-១៩ តាមផ្ទះមួយចំនួន ដោយសារឧបករណ៍ទាំងនោះបង្ហាញលទ្ធផលវិជ្ជមានមិនពិត។

Australia's Ellume recalls some COVID-19 test kits over false positives
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី ៥ ខែតុលាថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន ដើម្បីវាយតម្លៃការត្រួតពិនិត្យផលិតផលបន្ថែម និងចាត់វិធានការកែតម្រូវ។

លទ្ធផលវិជ្ជមានក្លែងក្លាយពីការធ្វើតេស្តរបស់ក្រុមហ៊ុនបង្ហាញថា មនុស្សម្នាក់មានមេរោគ តែតាមពិតពួកគេ មិនមានអ្វីសោះ។

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី ១ ខែតុលា ក្រុមហ៊ុន Ellume និយាយថា ខ្លួនកំពុងពិនិត្យលើបញ្ហានេះ ហើយបានកំណត់រកមូលហេតុដើម។ ភ្លាមៗនេះ ក្រុមហ៊ុនមិនអាចធ្វើអត្ថាធិប្បាយលម្អិតបានទេ។

យោងតាមរបាយការណ៍របស់កាសែត New York Times បានបង្ហាញថា ឧបករណ៍តេស្តជិត ២០០,០០០ ត្រូវបានក្រុមហ៊ុនប្រមូលមកវិញ ពោលគឺស្មើនឹងប្រហែល ៥,៧ ភាគរយនៃឧបករណ៍តេស្តប្រហែល ៣.៥ លាន ដែលក្រុមហ៊ុន Ellume ដឹកជញ្ជូនទៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ AstraZeneca ដាក់សំណើទៅអាមេរិក ឲ្យអនុម័តថ្នាំគ្រាប់ព្យាបាល កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម