ព័ត៌មានអន្ដរជាតិ
AstraZeneca ដាក់សំណើទៅអាមេរិក ឲ្យអនុម័តថ្នាំគ្រាប់ព្យាបាល កូវីដ
នៅថ្ងៃអង្គារទី០៥ខែតុលា ក្រុមហ៊ុន AstraZeneca បានស្នើសុំ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក ឲ្យផ្តល់ការអនុញ្ញាត ប្រើប្រាស់ជាបន្ទាន់សម្រាប់ថ្នាំថ្មីរបស់ខ្លួន យកទៅព្យាបាលជំងឺកូវីដ-១៩។
ក្រុមហ៊ុនអង់គ្លេសមួយនេះ បានដាក់បញ្ចូលទិន្នន័យពីការសាកល្បងដំណាក់កាលចុងក្រោយដោយមានអ្នកចូលរួមជាង ៥,០០០ នាក់ដែលបង្ហាញថា ថ្នាំនេះ កាត់បន្ថយហានិភ័យនៃការវិវត្តរោគសញ្ញាជំងឺកូវីដ-១៩ បាន៧៧ភាគរយ។

AstraZeneca បាននិយាយថា ថ្នាំព្យាបាលដោយអង់ទីគ័រឈ្មោះ AZD7442 អាចជួយការពារមនុស្សដែលអាចមិនមានភាពស៊ាំខ្លាំងក្លាយ ចំពោះវ៉ាក់សាំងកូវីដ។
ខណៈពេលដែលវ៉ាក់សាំងគឺពឹងផ្អែកលើប្រព័ន្ធភាពស៊ាំសកម្ម ដើម្បីបង្កើតកងការពារអង់ទីគ័រនិងកោសិកាប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនោះ ថ្នាំ AZD7442 គឺមានផ្ទុកនូវអង់ទីគ័រផលិតនៅមន្ទីរពិសោធន៍ ដែលត្រូវបានរចនាឡើងសម្រាប់ទ្រទ្រង់រាងកាយរយៈពេលច្រើនខែ ដើម្បីការពារមេរោគក្នុងករណីមានការឆ្លង។

ការអនុញ្ញាតពីអាមេរិកសម្រាប់ថ្នាំ AZD7442 អាចជាជ័យជម្នះដ៏ធំមួយ សម្រាប់ក្រុមហ៊ុន AstraZeneca ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលគេប្រើយ៉ាងទូលំទូលាយរបស់ខ្លួន មិនទាន់ត្រូវបានអនុម័តនៅសហរដ្ឋអាមេរិកនៅឡើយទេ។
AstraZeneca និយាយថា ការពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងផ្គត់ផ្គង់ថ្នាំ AZD7442 កំពុងបន្តជាមួយសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


