ព័ត៌មានអន្ដរជាតិ
ពិធីបុណ្យសាសនានៅឥណ្ឌាមនុស្សច្រើនកុះករប្រារព្ធធម្មតាវិញហើយ
រដូវពិធីបុណ្យសាសនាសំខាន់របស់ប្រទេសឥណ្ឌាបានវិលត្រឡប់មកវិញធម្មតាហើយដែលត្រូវបានគេមើលឃើញមនុស្សច្រើនកកកុញតាមទីប្រជុំជន ផ្សារ និងពិព័រណ៍ដែលនេះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កូវីដនៅតែបន្តផ្តាច់ជីវិតមនុស្សជាង២០០នាក់ជារៀងរាល់ថ្ងៃនៅក្នុងប្រទេសដែលមានប្រជាជន១.៣ពាន់លាននាក់ ប៉ុន្តែបានធ្លាក់ចុះខ្លាំងធៀបនឹងកាលពីខែមេសា និងឧសភាដែលមានមនុស្សស្លាប់ប្រមាណ៤០០០នាក់ជារៀងរាល់ថ្ងៃ។

សកម្មភាពរស់នៅរបស់ប្រជាជនភាគច្រើនបំផុតបានវិលត្រឡប់មកវិញ ហើយឥណ្ឌាបានចាក់វ៉ាក់សាំងបានស្ទើរ១ពាន់លានដូសដែលប្រហែលជា៧៥%នៃប្រជាជនទូទាំងប្រទេសហោចណាស់ចាក់បានមួយដូស។
រដូវកាលថ្ងៃឈប់សម្រាកនៃពិធីបុណ្យធំៗបំផុតរបស់ប្រទេសឥណ្ឌាគឺ Durga Puja, Dussehra និង Deepavali ដែលជាពិធីបុណ្យសាសនាហិណ្ឌូសំខាន់ដែលមានការប្រារព្ធយ៉ាងអធិកអធមទូទាំងប្រទេស។
វាក៏ជាពេលដែលប្រជាជននាំគ្នាស្លៀកពាក់ស្រស់ឆើតឆាយ ប្រើប្រាស់ទំនិញ ក៏ដូចជាសម្ភារៈទំនើបៗដែលបានក្លាយជាផ្នែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចធំបំផុតលំដាប់ទី៦ក្នុងលោក។
នៅទីក្រុង Kolkata កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលាម្សិលមិញ ហ្វូងមនុស្សច្រើនកកកុញបានប្រមូលផ្តុំទស្សនាសត្វខ្លាឃ្មុំដែលត្រូវបានរៀបចំតុបតែងជាព្រះហិណ្ឌូត្រូវបានតម្លើងក្នុងពិធីបុណ្យ។

ប៉ូលិសចរាចរណ៍នៅទីក្រុង West Bengal បានប្រើឧបករណ៍បំពងសំឡេងដើម្បីរម្លឹកដល់ប្រជាជនឲ្យរក្សាគម្លាតគ្នា ប៉ុន្តែមនុស្សជាច្រើនបាននាំគ្នាពាក់ម៉ាស់ការពារខ្លួន។
អ្នកដើរកម្សាន្តម្នាក់ឈ្មោះ Aradhana Gupta បាននិយាយថា ៖«វាជាពេលពិធីបុណ្យ ដូច្នេះមនុស្សម្នាក់ប្រារព្ធ និងសប្បាយរីករាយ។ ឥឡូវនេះ គ្មានបំរាមទេ រដ្ឋាភិបាលអនុញ្ញាតឲ្យយើងរៀបចំពិធី ដូច្នេះយើងកំពុងសប្បាយរីករាយ»។
អ្នកដើរកម្សាន្តម្នាក់ទៀតស្ត្រីឈ្មោះ Riya Tai បាននិយាយថា ៖«ពេលនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ទោះជាមនុស្សច្រើនកុះករយ៉ាងណាក៏ដោយ។ ខ្ញុំបែកញើសដូចឡើងភ្នំ តែខ្ញុំសប្បាយណាស់»។
ទីក្រុងផ្សេងៗទៀតដូចជា Bihar និង Assam ក៏មានមនុស្សច្រើនកុះករបាននាំគ្នាប្រារព្ធពិធីដូចជារដ្ឋ Maharashtra និង Gujarat ដែរ។

នៅថ្ងៃចន្ទ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចាប់ផ្តើមយុទ្ធនារណ៍មួយហៅថា «បេសកកម្ម១០០ថ្ងៃ»ជាមួយនឹងសេចក្តីភ័យខ្លាចដែលរដូវកាលបុណ្យដ៏វែងអាចបណ្តាលឲ្យកូវីដ-១៩ផ្ទុះឡើងវិញ។
កាសែត Hindustan Times បានចេញផ្សាយដោយស្រង់សំដីរបស់មន្ត្រីរដ្ឋាភិបាលដែលបាននិយាយថា ៖«យើងកំពុងស្នើទៅរដ្ឋនានាឲ្យមានការប្រុងប្រយ័ត្នកំឡុងរយៈពេល១០០ថ្ងៃខាងមុខ ហើយត្រូវធានាថា ឥរិយាបថសមរម្យនឹងកូវីដ-១៩ត្រូវបានប្រុងប្រយ័ត្ន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


