ព័ត៌មានអន្ដរជាតិ
មេ WHO ថា តាមពិតកូវីដត្រូវដាច់ពូជហើយ តែពិភពលោកប្រើប្រាស់វិធីសាស្ត្រ មិនបានត្រឹមត្រូវ
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា រោគរាតត្បាតកូវីដ ១៩ នឹងឈានដល់ទីបញ្ចប់ នៅពេលដែលប្រទេសទាំងអស់ចាប់ផ្តើមប្រើប្រាស់ឧបករណ៍សុខភាព ដែលមានប្រកបដោយប្រសិទ្ធភាព ។

លោកវេជ្ជបណ្ឌិត Tedros បាននិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចប្រជុំកំពូលសុខភាពពិភពលោកនៅទីក្រុងប៊ែរឡាំងថា “ជំងឺរាតត្បាតនឹងបញ្ចប់ នៅពេលដែលពិភពលោកជ្រើសរើសបញ្ចប់វា ។ វាគឺនៅក្នុងដៃរបស់យើង” ។
លោកបញ្ជាក់ថា “យើងមានឧបករណ៍ទាំងអស់ដែលយើងត្រូវការ ដូចជា ឧបករណ៍សុខភាពសាធារណៈ និងឧបករណ៍វេជ្ជសាស្ត្រដែលមានប្រសិទ្ធភាព ។ ប៉ុន្តែពិភពលោកមិនបានប្រើប្រាស់ឧបករណ៍ទាំងនោះបានល្អទេ ។ ជាមួយនឹងអ្នកស្លាប់ជិត ៥ ម៉ឺននាក់ ជំងឺរាតត្បាតគឺនៅឆ្ងាយក្នុងការបញ្ចប់វា” ។

ទន្ទឹមនោះ មេ WHO ក៏បានអំពាវនាវដល់ក្រុមប្រទេស G20 ដែលបានចាក់វ៉ាក់សាំងរួចហើយ ៤០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ ឲ្យចូលរួមយ៉ាងសកម្មនៅក្នុងយន្តការ COVAX ក៏ដូចជា គម្រោង AVAT របស់អាហ្វ្រិកជាដើម ។
ចំណែកកាលពីថ្ងៃអាទិត្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Gutteres បានអំពាវនាវឲ្យក្រុមប្រទេស G20 ជួយប្រមូលប្រាក់ចំនួន ៨ ពាន់លានដុល្លារ ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រកបដោយយុត្តិធម៌នៅជុំវិញពិភពលោក ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសុខភាពពិភពលោកនៅទីក្រុងប៊ែកឡាំង លោក Gutteres បាននិយាយថា កាលពីដើមខែតុលា លោកបានចូលរួមជាមួយប្រធានអង្គការសុខភាពពិភពលោក ដើម្បីចាប់ផ្តើមយុទ្ធសាស្រ្តសកលសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្ហាញពីផែនការដ៏គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាពក្នុងការផ្ដល់វ៉ាក់សាំងចាក់ដល់ប្រជាជនឲ្យបាន ៤០ ភាគរយនៅក្នុងប្រទេសទាំងអស់នៅចុងឆ្នាំនេះ និង ៧០ ភាគរយនៅពាក់កណ្តាលឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO ប្រាប់វិធីសាស្រ្ត បញ្ឈប់វីរុសកូវីដ មិនឲ្យបំប្លែងខ្លួនថ្មីៗទៀត
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


