ព័ត៌មានអន្ដរជាតិ
ក្រៅពីកូវីដ ជំងឺមានអត្រាមរណភាពខ្ពស់មួយទៀត កំពុងឆ្លងច្រើនឡើងៗ នៅ ចិន
ចំនួនអ្នកឆ្លងជំងឺផ្តាសាយបក្សីកាន់តែច្រើនឡើងនៅប្រទេសចិន ក្នុងឆ្នាំនេះ កំពុងបង្កើនការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញ ដែលនិយាយថា មេរោគនេះ ហាក់ដូចជាបានបំប្លែងខ្លួន ហើយអាចឆ្លងដល់មនុស្សកាន់តែច្រើន។
ប្រទេសចិន បានរាយការណ៍ពីករណីជំងឺផ្តាសាយបក្សី H5N6 ឆ្លងដល់មនុស្សចំនួន២១នាក់ក្នុងឆ្នាំ២០២១ទៅកាន់អង្គការសុខភាពពិភពលោក (WHO) បើធៀបនឹងឆ្នាំមុន ដែលមានតែ៥ករណីប៉ុណ្ណោះ។

ទោះបីជាចំនួននេះទាបជាង ចំនួនមនុស្សរាប់រយនាក់ដែលបានឆ្លងមេរោគ H7N9 ក្នុងឆ្នាំ២០១៧ក៏ដោយ ប៉ុន្តែការឆ្លងលើកនេះគឺធ្ងន់ធ្ងរណាស់ ដោយធ្វើឲ្យមនុស្សជាច្រើននាក់ឈឺធ្ងន់ និងយ៉ាងហោចណាស់ប្រាំមួយនាក់បានស្លាប់។
លោក Thijs Kuiken សាស្ត្រាចារ្យផ្នែករោគវិទ្យានៅឯមន្ទីរពេទ្យ Erasmus University Medical Centre ក្នុងទីក្រុង Rotterdam បាននិយាយថា “ការកើនឡើងនៃករណីឆ្លងដល់មនុស្សនៅប្រទេសចិនក្នុងឆ្នាំនេះ គឺគួរឲ្យព្រួយបារម្ភណាស់។ វាជាមេរោគដែលបណ្តាលឲ្យមានអត្រាមរណភាពខ្ពស់”។

ទោះបីជាយ៉ាងណាក៏ដោយ WHO និយាយថា អ្នកឆ្លងភាគច្រើនគឺបានប៉ះពាល់ទៅនឹងបក្សី ហើយមិនទាន់មានករណីឆ្លងពីមនុស្សទៅមនុស្សនោះទេ។
WHO បន្តថា ការស៊ើបអង្កេតបន្ថែមទៀត ត្រូវបានទាមទារជាបន្ទាន់ដើម្បីស្វែងយល់ពីហានិភ័យ និងការកើនឡើងនៃការរាលដាលដល់មនុស្ស។

ស្របពេលជាមួយគ្នានោះដែរ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន (CDC) មិនអាចទាក់ទងសុំការអត្ថាធិប្បាយលើការកើនឡើងនៃករណីមនុស្សផ្ទុកវីរុស H5N6 បានទេ។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសផ្គត់ផ្គង់បសុបក្សីធំបំផុតរបស់ពិភពលោក ដែលធ្វើឲ្យប្រទេសមួយនេះ ក្លាយជាកន្លែងបណ្តុំនៃមេរោគផ្តាសាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួនក្លាយពូជឆ្លងខ្លាំងជាង Delta ១០ដង ចូលដល់ ថៃ ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


