ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនថៃមួយលួចលក់ស្រោមដៃពេទ្យមួយទឹកទៅអាមេរិក
ប៉ូលិសថៃបានចោទប្រកាន់ក្រុមហ៊ុនមួយពីបទនាំចេញស្រោមដៃពេទ្យមួយទឹក គ្មានស្តង់ដារ និងកខ្វក់ទៅកាន់សហរដ្ឋអាមេរិកនៅពេលតម្រូវការប្រើប្រាស់កើនឡើងក្នុងពេលវិបត្តិកូវីដ-១៩ទូទាំងពិភពលោក។ សេចក្តីប្រកាសបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសារព័ត៌មាន CNN បានស៊ើបអង្កេតជុំវិញបញ្ហានេះ។
ឧបនាយករដ្ឋមន្ត្រីថៃលោក Jurin Laksanavisit ប្រធានគណៈកម្មាធិការរដ្ឋាភិបាលពិសេសដែលត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតរបាយការណ៍របស់ CNN បាននិយាយថា ក្រុមហ៊ុន Paddy the Room Trading ប្រឈមនឹងបទចោទប្រកាន់៨ករណីអំពីការលក់សម្ភារៈវេជ្ជសាស្ត្រដោយគ្មានការអនុញ្ញាតពីនិយតករថៃ។

ក្រុមហ៊ុនថៃមួយនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកដើម្បីផ្គត់ផ្គង់ស្រោមដៃវេជ្ជសាស្ត្រដែលមានតម្លៃរាប់លានដុល្លារអាមេរិក ប៉ុន្តែបែរជាផ្គត់ផ្គង់ស្រោមដៃជ័រគ្មានគុណភាព ឬស្រោមដៃមួយទឹកដែលដាក់ក្នុងប្រអប់ដោយបញ្ជាក់ថា ជាស្រោមដៃថ្នាក់វេជ្ជសាស្ត្រ។ ស្រោមដៃខ្លះថែមទាំងមានទឹក សើម និងកខ្វក់ទៀតផង។
អាជ្ញាធរថៃក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតទៅលើស្រោមដៃម៉ាក SkyMed ដែលគ្រប់គ្រងដោយដោយអតីតមន្ត្រីយោធាថៃ។
ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃ (CIB) បានប្រាប់ថា CNN ថា ខ្លួនកំពុងធ្វើការងារជិតស្និទ្ធជាមួយ FBI ដើម្បីស៊ើបអង្កេតលើម៉ាក SkyMed។
ប្រធាន CIB លោក Jirabhob Bhuridej បាននិយាយថា ៖«រដ្ឋាភិបាលថៃកំពុងយកចិត្តទុកលើបញ្ហានេះខ្លាំងណាស់ ហើយយើងនឹងធ្វើឲ្យប្រាកដច្បាស់ថា រកយុត្តិធម៌ជូនភាគីដែលរងការខូចខាត»។

ស្រោមដៃមួយចំនួនដែលត្រូវបានបញ្ជូនទៅអ្នកទិញតាមរយៈក្រុមហ៊ុន Paddy the Room ត្រូវបានវេចខ្ចប់ដោយដាក់ម៉ាក SkyMed។
លោក Tarek Kirschen អ្នកជំនួយនៅទីក្រុងម៉ៃអាមីបានបញ្ជាទិញស្រោមដៃគិតជាប្រាក់ប្រហែលជា២លានដុល្លារពីក្រុមហ៊ុន Paddy the Room កាលពីឆ្នាំមុន។ ស្រោមដៃទាំងនោះទៅដល់ដោយម៉ាក SkyMed។
លោក Tarek បានឲ្យដឹងថា ៖«ស្រោមដៃទាំងនោះត្រូវបានគេប្រើរួចហើយ។ ស្រោមដៃត្រូវបានលាងសម្អាត ប្រើឡើងវិញ។ ស្រោមដៃខ្លះកខ្វក់ ខ្លះនៅមានស្នាមប្រឡាក់។ ខ្ញុំស្ទើរមិនជឿនឹងភ្នែក»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


