ព័ត៌មានអន្ដរជាតិ
ខែវិច្ឆិកានេះ ថៃនឹងមានអ្នកដំណើរផ្លូវអាកាសជាង៧សែននាក់
អ្នកដំណើរផ្លូវអាកាសតាមការប៉ាន់ស្មាន៧២៦០០០នាក់ត្រូវគេរំពឹងធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកចូលប្រទេសថៃ ក្នុងខែវិច្ឆិកានេះ ឬប្រហែលជា២៤២០០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីប្រទេសចាប់បើកឡើងវិញ។
លោក Nitinai Sirismatthakarn ប្រធានព្រលានយន្តហោះថៃបាននិយាយក្នុងថ្ងៃទី២បន្ទាប់ពីបើកប្រទេសកាលពីថ្ងៃអង្គារ៍ថា ក្នុងចំណោមចំនួនខាងលើ មាន២៧០៥២៩នាក់ជាអ្នកធ្វើដំណើរតាមជើងហោះហើរអន្តរជាតិដែលចូល និងចេញប្រទេសថៃ ហើយចំនួនផ្សេងទៀតជាការហោះហើរក្នុងស្រុក។

លោក Kittipong Kittikachorn អគ្គនាយកព្រលានយន្តហោះថៃបានឲ្យដឹងថា សរុបជើងហោះហើរក្នុងស្រុកចំនួន៣១លើកដែលដឹកអ្នកដំណើរប្រហែលជា២៦០០នាក់បានចុះចតនៅព្រលានយន្តហោះសុវណ្ណភូមិកាលពីថ្ងៃអង្គារ៍។ ក្នុងនោះ មានអ្នកដំណើរបរទេស១៥០០នាក់។
លោកបន្តថា ចំពោះការខ្វះរថយន្តសម្រាប់ផ្ទេរចេញពីព្រលានដែលបានកើតមាននៅថ្ងៃដំបូងជាពេលបើកប្រទេស ព្រលានសុវណ្ណភូមិបានធ្វើការជាមួយសណ្ឋាគារដើម្បីដោះស្រាយ។
រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី លោក Anucha Nakasai បានឲ្យដឹងថា កាលពីថ្ងៃចន្ទ មនុស្សជាង៣០០០០នាក់បានចុះឈ្មោះ និងទទួលបានការអនុម័តសម្រាប់សុវត្ថិភាពកូវីដ-១៩ដែលស្ថិតក្រោមប្រព័ន្ធប័ណ្ណថៃដែលជាកាតព្វកិច្ចត្រូវបំពេញសម្រាប់ភ្ញៀវមកដល់ប្តទេសថៃ។
លោកមានប្រសាសន៍កំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិកាលពីថ្ងៃអង្គារ៍ដើម្បីត្រួតពិនិត្យមើលអាជ្ញាធរពហុភាគីដែលកំពុងដោះស្រាយអ្នកដំណើរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


